ម៉ិកស៊ិក៖ បុរសជាចោរម្នាក់ បានចូលទៅប្លន់យកប្រាក់ពីហាងនំបុ័ងមួយកន្លែងក្នុងទីក្រុង Boca del Rio កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ដំបូងឡើយ ចោររូបនេះបានរើសយកនំបុ័ងមួយដុំ ហើយដើរទៅកន្លែងគិតប្រាក់ និងដកកាំភ្លើងភ្ជង់ទៅកាន់បុគ្គលិកក្នុងហាង។ បន្ទាប់មកទៀត គាត់ក៏ដើរសំដៅទៅថតតុ និងប្រមូលប្រាក់ទាំងអស់ ហើយក៏ចាកចេញបាត់ទៅ។ ប្រហែលជា១០វិនាទីក្រោយមក គាត់បានចូលមកក្នុងហាងម្ដងទៀត និងប្រាប់ឲ្យបុគ្គលិកខ្ចប់នំបុ័ងដែលគាត់ទុកចោលមុននោះ។
យ៉ាងណាមិញ គេមិនច្បាស់ទេថា ប្រាក់ដែលប្លន់យកទៅមានចំនួនប៉ុន្មានឡើយ ចំណែកឯចោរ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតតាមចាប់ខ្លួន។
គួរឲ្យដឹងដែរថា ទីក្រុង Boca del Rio ត្រូវបានចុះក្នុងបញ្ជីជាទីក្រុងដែលមានសុវត្ថិភាពកាលពីឆ្នាំ២០១៩ បើទោះបីជាមានការវាយគ្នាជាមធ្យមមួយដងក្នុងមួយថ្ងៃក៏ដោយ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖