មកមើលផ្ទះថ្មីដែលអ្នកម្ដាយរបស់ Boy Pakorn ធ្វើឲ្យកូនៗទាំង៤របស់គាត់

//s5.kh1.co/e9/e9b52720dffe4b3345d0773293a50785bfd4a279.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាក្រុមគ្រួសារដ៏មានភាពកក់ក្ដៅមែន អ្នកម្ដាយរបស់លោក Boy Pakorn បានបង្ហាញផ្ទះថ្មីមួយយ៉ាងស្រស់ស្អាត

ថៃ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយពីតារាសម្ដែងថៃ លោក Boy Pakorn ដែលជាតារាសម្ដែងមានភាពល្បីល្បាញមួយរូប ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈជាយូរមកហើយ មិនតែប៉ុណ្ណោះ លោក ក៏បានជួយជ្រោមជ្រែងឲ្យប្អូនៗរបស់លោកបានចូលប្រឡូកនៅក្នុងវិស័យនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកមកមើលពីក្រុមគ្រួសាររបស់លោក Boy Pakorn វិញ គឺជាក្រុមគ្រួសារមួយ ដែលតែងតែមានពេលវេលាដ៏គួរឱ្យស្រលាញ់នឹងគ្នាទៅវិញទៅមក ហើយតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនតាមដាន និងចង់ឃើញពីភាពស្និទ្ធស្នាលនៅក្នុងគ្រួសាររបស់លោក ដែលក្នុងនោះដែរសមាជិកក្នុងក្រុមគ្រួសារមានអ្នកម្ដាយរបស់លោក ​រួមទាំងប្អូនៗរបស់លោកទាំង ៣ នាក់ទៀតផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ កាលពីពេលថ្មីៗនេះ អ្នកម្ដាយរបស់លោក Boy Pakorn បានបង្ហាញរូបភាពផ្ទះថ្មី ដែលរចនាឡើងយ៉ាងស្រស់ស្អាតជាមួយនឹងបរិយាកាសដ៏ល្អនៅកណ្តាលទីក្រុង ដែលនេះគឺជាផ្ទះពណ៌ស ហើយនៅខាងមុខផ្ទះក៏បានរៀបចំសួនច្បារយ៉ាងស្រស់ស្អាត ដែលជាផ្ទះនៅក្នុងក្ដីសុបិនសំរាប់មនុស្សជាច្រើនផងដែរ ហើយផ្ទះមួយនេះ អ្នកម្ដាយរបស់លោក ក៏បានបង្កើតឡើងសម្រាប់កូនៗទាំង ៤ របស់គាត់ តែម្ដង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Boy Pakorn 
Boy Pakorn 
Boy Pakorn និង ក្រុមគ្រួសារ
Boy Pakorn និង ក្រុមគ្រួសារ
Boy Pakorn និង ក្រុមគ្រួសារ
Boy Pakorn និង ក្រុមគ្រួសារ
Boy Pakorn និង ក្រុមគ្រួសារ
Boy Pakorn និង ក្រុមគ្រួសារ
Boy Pakorn និង ប្អូនៗទាំង ៣
Boy Pakorn និង ប្អូនៗទាំង ៣
Boy Pakorn និង ប្អូនៗទាំង ៣
Boy Pakorn និង ប្អូនៗទាំង ៣
ផ្ទះរបស់ក្រុមគ្រួសារ Boy Pakorn
ផ្ទះរបស់ក្រុមគ្រួសារ Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn និង អ្នកម្ដាយ
Boy Pakorn និង អ្នកម្ដាយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T