ហេតុតែស្រលាញ់សត្វឆ្មា...លោកតាម្នាក់ស៊ូដេកឱបឆ្មារហូតដល់ថ្ងៃចុងក្រោយនៃជីវិត ទោះបីវាមិនមែនជាឆ្មាពិតក៏ដោយ

//s5.kh1.co/ae/aecd446c78b9029ac5fa4ea9525308cbe92a3dee.png
សង្គម

 ១៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោកតា ជាអ្នកដែលស្រលាញ់សត្វចិញ្ចឹមម្នាក់ ដេកឱបឆ្មាដល់ដង្ហើមចុងក្រោយរបស់គាត់

កាណាដា៖ លោកតាវ័យ ៨៨ ឆ្នាំម្នាក់ឈ្មោះថា រ៉ូបឺត  គឺជាអ្នកដែលស្រលាញ់សត្វឆ្មាមួយរូប ព្រមទាំងបានចំណាយពេលស្ទើរមួយជីវិតជាមួយវាទៅហើយ។ លោកតាជាអ្នកចិញ្ចឹម និងមើលសត្វឆ្មារាប់សិបក្បាលកាលពីលោកនៅមានកម្លាំងមាំមួន ហើយនៅមុនពេលលោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កតាធ្លាក់ខ្លួនឈឺ  លោកតាក៏មានសត្វឆ្មាចំនួន ៩ ក្បាលកំពុងចិញ្ចឹមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារជំងឺរ៉ាំរ៉ៃតាំងពី ១០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំមុន​​​​​​​​​​ ដែលកាលនោះគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថាគាត់មានជំងឺវង្វេងស្មារតី។ បន្ថែមពីនេះទៀតចាប់តាំងពីខែសីហាឆ្នាំមុនមក លោកតាក៏បានទៅសម្រាកព្យាបាលជំងឺសួត និងជំងឺខ្សោយបេះដូងរ៉ាំរ៉ៃនៅឯមណ្ឌលសុខភាពមួយប្រចាំតំបន់ Peterborough ក្នុងក្រុង Peterborough រដ្ឋ Ontario រហូតមក។

លោកតា  រ៉ូបឺត ដេកឱបឆ្មា
លោកតា រ៉ូបឺត ដេកឱបឆ្មា

ក្នុងកំឡុងពេលលោកតាកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យអស់ជាយូរថ្ងៃយូរខែមក ធ្វើឲ្យលោកតាមានការនឹងរលឹកដល់សត្វចិញ្ចឹមរបស់គាត់ជាខ្លាំង ទើបគាត់ប្រាប់ទៅកូនស្រីគាត់ម្នាក់ឈ្មោះ Cheryl Yates អាយុ ៦១ ឆ្នាំថាមុនពេលគាត់ស្លាប់ គាត់ចង់បានឆ្មាមកក្បែរគាត់ម្ដងទៀត។ ហើយនៅមុនពេល ២ សប្ដាហ៍ដែលលោកតាស្លាប់ កូនស្រីរបស់គាត់ក៏បានសម្រេចបំណងប្រាថ្នាចុងក្រោយ ដោយបានទិញសត្វឆ្មារ៉ូបូតមួយក្បាលព្រមទាំងដាក់ឈ្មោះឲ្យថា Buddy ដែលវាមានលក្ខណៈរស់រវើកដូចជាសត្វឆ្មាពិតៗអីចឹង។

លោកតា  រ៉ូបឺត និងកូនស្រី 
លោកតា រ៉ូបឺត និងកូនស្រី 

ទន្ទឹមនឹងនេះ អ្នកស្រី Cheryl Yates មានអារម្មណ៍រំភើបរីករាយនឹងជីវិតចុងក្រោយរបស់ឪពុក បន្ទាប់ពីទទួលបានឆ្មារ៉ូបូតមួយក្បាលនោះ ហើយគាត់ក៏បានឱបវាជាប់នឹងដៃរហូតដល់ដង្ហើមចុងក្រោយតែម្តង៕

លោកតា  រ៉ូបឺត 
លោកតា  រ៉ូបឺត 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T