រថយន្ត CHEVROLET ស៊េរីថ្មី៣ប្រភេទ SUBURBAN, EQUINOX, CAMARO បង្ហាញខ្លួនជាផ្លូវការស្អាតកប់ និងទំនើបខ្លាំង

//s5.kh1.co/76/76e4568a1ccb5280613b7b210be1fd3d63fab411.jpg
បច្ចេកវិទ្យា

 ១៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនUNITED AUTO TRADING Co., LTD បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវរថយន្តCHEVROLET ស៊េរីថ្មីដ៏ទំនើបបីប្រភេទដែលមានឈ្មោះថាSUBURBAN, EQUINOX និង CAMARO

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនUNITED AUTO TRADING Co., LTD  បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវរថយន្តCHEVROLET ស៊េរីថ្មីដ៏ទំនើបបីប្រភេទដែលមានឈ្មោះថាSUBURBAN, EQUINOX និងCAMARO។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្តCHEVROLET ស៊េរីថ្មី៣ប្រភេទSUBURBAN, EQUINOX, CAMARO
រថយន្តCHEVROLET ស៊េរីថ្មី៣ប្រភេទSUBURBAN, EQUINOX, CAMARO

ក្នុងនោះដែរផ្អែកតាមប្រសាសន៍របស់ លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន United Auto Trading Co., LTD បានឲ្យដឹងថា៖

“Chevrolet គឺជាម៉ាកសញ្ញាមួយរបស់អាមេរិកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើពិភពលោកអស់រយៈពេលជាង ១០០ឆ្នាំមកហើយ។ ហើយChevrolet ត្រូវបាននាំចូលនិងចែកចាយផ្តាច់មុខក្រុមហ៊ុនដោយ United Auto Trading Co., LTD តាំងពីឆ្នាំ២០១៣ មកម្លេះដោយផ្អែកលើគុណតម្លៃនិងគុណភាពជាចំបង។ ក្រុមហ៊ុនយើងខ្ញុំតែងតែខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនទាំងផ្នែកសេវាកម្មគ្រឿងបន្លាស់ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនឲ្យទាន់ពេលវេលា។ហើយថ្ងៃនេះយើងមានកិត្តិយស ដែលអាចនាំចូលនូវរថតន្តសេរីថ្មីនិងទំនើបចំនួនបីប្រភេទទៀតដើម្បីបំពេញនូវតម្រូវការអតិថិជនបន្ថែមទៀតនោះ គឺChevrolet Equinox, Camaro និងSuburban ដែលសុទ្ធសឹងតែរថយន្តស៊េរីទំនើប បំពាក់នៅបច្ចេកវិទ្យាចុងក្រោយផ្តល់ជូនទាំងផាសុខភាពសុវត្ថិភាព​ និងសន្សំសំចៃខ្ពស់រួមជាមួយនឹងតម្លៃសមរម្យ”។

លោក ប៉ែន ពិសិដ្ឋ
លោក ប៉ែន ពិសិដ្ឋ
លោក ប៉ែន ពិសិដ្ឋ

យ៉ាងណាមិញ​ សម្រាប់រថយន្ត Camaro ជាប្រភេទរថយន្តស្ពរជំនាន់ចុងក្រោយ ដែលបានផ្លាស់ប្តូររូបរាងទាំងស្រុង​ បើប្រៀបធៀបជាមួយរថយន្តជំនាន់មុន​ ហើយមិនត្រឹមតែប៉ុណ្ណោះ​សម្រាប់រថយន្តនេះ​គឺប្រើប្រាស់រយ:ពេលត្រឹមតែ ៥.៣​វិនាទី​ ក្នុងចន្លោះល្បឿនពីសូន្យ​ទៅមួយរយ​។ ចំណែកការប្រើប្រាស់ថាមពលសាំងគឺត្រឹមតែ ១២លីត្រ ក្នុង១០០គីឡូម៉ែត្រតែប៉ុណ្ណោះ។ អ្វីដែលពិសេសជាងនេះ​រថយន្ត​ Camaro នេះគឺប្រើប្រាស់​ Smart Key ដែលអាចដេបញ្ឆេះឡានបានពីចម្ងាយបានមុននឹងចូលឡាន រហូតដល់៦០ ឬ៧០ម៉ែត្រ។

Camaro
Camaro
Camaro
Camaro
Camaro
Camaro

ចំណែករថយន្តបន្ទាប់មានឈ្មោះថា EQUINOX ជាប្រភេទរថយន្តលក្ខណ:គ្រួសារ៥កៅអី​ ហើយរថយន្តនេះមានការរចនាឡើងមកបែបថ្មីជំនាន់ចុងក្រោយស៊េរីឆ្នាំ​២០២០ ដោយអមទៅដោយការរចនាផ្នែកខាងមុខ​ ភ្ជាប់ជាមួយចង្កៀង Projector ដែលអាចបំភ្លឺផ្លូវបានច្បាស់ល្អ ហើយលក្ខណ:ពិសេសនៃចង្កៀងនេះ​ ពេលដែលមានភ្លើងហ្វាទល់មុខគ្នា​គឺវានឹងទម្លាក់ដោយស្វ័យប្រវត្តិ។​ ម៉្យាងវិញទៀត​ ចំពោះអ្វីដែលគួរឲ្យភ្ញាក់ផ្អើល​សម្រាប់រថយន្តប្រភេទនេះ​គឺ ប្រើប្រាស់សាំងត្រឹមតែ ៦លីត្រកន្លះ​​ក្នុងប្រវែង១០០គីឡូម៉ែត្រ។​​ ចំពោះប្រព័ន្ធសុវត្តិភាពនៃរថយន្តនេះ គឺមានសេនសឺរចំនួន១០គ្រាប់​ ក្នុងការជំនួយដល់ការចូលចតស្វ័យប្រវត្តិ​ នៅពេលដែលរថយន្តជិតប៉ះនឹងអ្វីមួយនឹងមានការញ័រកៅអីជាសម្គាល់​ ចំណែកក្នុងករណីបើកបរចេញពីគន្លងផ្លូវនឹងមានការញ័រដៃចង្កូត និងលក្ខណ:ពិសេសមួយទៀត​ គឺមានរ៉ាដាចាប់គម្លាតឧបសគ្គនៅខាងមុខ ដោយធ្វើការចាប់ហ្វ្រាំដោយស្វ័យប្រវត្តិតែម្តង។ ហើយរថយន្តនេះក៏មាន Smart Key ដែលអាចដេបញ្ឆេះឡានបានពីចម្ងាយបានមុននឹងចូលឡាន រហូតដល់៦០ ឬ៧០ម៉ែត្រផងដែរ។

EQUINOX
EQUINOX
EQUINOX
EQUINOX
EQUINOX
EQUINOX
EQUINOX
EQUINOX

ចំពោះរថយន្តដ៏ទំនើបរបស់ CHEROLET ចុងក្រោយមានឈ្មោះថា Suburban ដែលជាប្រភេទរថយន្ត The Biggest Luxury Car ដោយមានការរចនាឡើងយ៉ាងពិសេស​ជាមួយម៉ាស៊ីន៨​ ដោយការប្រើប្រាស់ជាមួយការបើកបរក្រោមល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង ម៉ាស៊ីននេះដំណើរការតែ៤ម៉ាស៊ីនតែប៉ុណ្ណោះ​​ ហើយក្នុងករណីល្បឿនរថយន្តលើសពីនេះ​​ រថយន្តនឹងដើរម៉ាស៊ីន៨ដោយស្វ័យប្រវត្តិតែម្តង។ ចំណែកការប្រើប្រាស់ថាមពលសាំង​ គឺមានការសន្សំសំចៃខ្ពស់បំផុត បើធៀបជាមួយរថយន្តដទៃដែលមានម៉ាស៊ីន៨ដូចគ្នា ដោយរថយន្តSuburban ប្រើប្រាស់សាំងត្រឹមតែ ១៣លីត្រ​ ទៅ១៥លីត្រតែប៉ុណ្ណោះ ក្នុងរយ:ចម្ងាយ១០០គីឡូម៉ែត្រ។ ទាក់ទងការរចនាខាងក្នុង​ ជាប្រភេទរថយន្ត៧កៅអី ហើយមិនត្រឹមតែប៉ុណ្ណោះរថយន្ត Suburban គឺប្រើប្រាស់Smart Key និងមានប្រព័ន្ធសុវត្តិភាពមិនខុសពីរថយន្តខាងលើនោះទេ។

Suburban
Suburban
Suburban
Suburban
Suburban
Suburban

គួរបញ្ជាក់ផងដែរថា​ រថយន្តស៊េរីថ្មីបីប្រភេទខាងលើ​ គឺមានអេក្រង់ថាច់ស្គ្រីន ៨អ៉ីង និងភ្ជាប់អាចភ្ជាប់ជាមួយ Apple Car Play បានទាំងអស់៕

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់៖(+855) 23 888 861/ 95 555 832/ 93 889 888និងអាស័យដ្ឋាន៖ អាគាលេខ១១៥ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

រថយន្តCHEVROLET ស៊េរីថ្មី៣ប្រភេទSUBURBAN, EQUINOX, CAMARO
រថយន្តCHEVROLET ស៊េរីថ្មី៣ប្រភេទSUBURBAN, EQUINOX, CAMARO
រថយន្តCHEVROLET ស៊េរីថ្មី៣ប្រភេទSUBURBAN, EQUINOX, CAMARO
រថយន្តCHEVROLET ស៊េរីថ្មី៣ប្រភេទSUBURBAN, EQUINOX, CAMARO
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T