ចិន៖ ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយមានបុរសដែលជាជនជាតិចិនម្នាក់ ស្ទើរតែនឹងបាត់បង់ជីវិត ដោយសារការលេបអន្ទង់រស់ពីរក្បាលចូលក្នុងពោះ ព្រោះមូលហេតុចង់ព្យាបាលបញ្ហាទល់លាមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពព័ត៌មាន បុរសវ័យ ៥១ ឆ្នាំម្នាក់មិនត្រូវបានបញ្ជាញឈ្មោះ បានប្រើប្រាស់វិធីសាស្ត្រព្យាបាលការទល់លាមកតាមបែបបុរាណម៉្យាង ដោយលេបអន្ទង់ដែលមានជីវិតចំនួនពីរក្បាល មានទំហំធំល្មមចូលទៅក្នុងពោះវៀនធំ។ លោករំពឹងថា អន្ទង់ទាំងនោះនឹងអាចជួយរុញលាមកដែលរឹងនៅក្នុងពោះវៀនធំ ព្រមទាំងអាចជួយពង្រីកក្រពេញប្រូស្តាតរបស់គាត់ដើម្បីឲ្យការបន្ទោបង់មានភាពងាយស្រួល។ ប៉ុន្តែបន្ទាប់ពីលោកលេបវាចូលហើយ ក៏ស្រាប់តែមានអារម្មណ៍ថាឈឺចាប់នៅត្រង់ពោះវៀនធំភ្លាមៗតែម្ដង។
ប្រភពដដែលបន្តថា បន្ទាប់ពីបុរសខាងលើ បានលេបអន្ទង់ទាំងពីរក្បាលនោះចូលទៅក្នុងពោះអស់រយៈពេល ២៤ ម៉ោងរួចមក ការឈឺចាប់ដោយសារការរុកត្រសុលរបស់សត្វអន្ទង់ បានបង្ខំឲ្យលោកសម្រេចចិត្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តណានជីង។
តាមរយៈការថតកាំរស្មីអ៊ិច និងក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យរួចមក បានរកឃើញថាផ្នែកមួយនៃពោះវៀនរបស់បុរសខាងលើ ត្រូវបានដាច់ធ្លុះ និងមានប្រហោងប្រមាណ ២សង់ទីម៉ែត្រ។ មួយវិញទៀត គាត់ក៏អាចប្រឈមនឹងការឆ្លងបាក់តេរី ដែលប៉ះពាល់ដល់អាយុជីវិតទៀតផង៕
មានវីដេអូខាងក្រោមនេះ៖