អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានព្រមព្រៀងលក់ខ្សែការពារស្លាបវ័យចំណាស់កីឡាករ Ashley Young ទៅឲ្យក្រុមយក្សអ៉ីតាលី Inter Milan ក្នុងទីផ្សារដោះដូរខែមករានេះ ជាមួយនឹងតម្លៃផ្ទេរ ១,៣លានផោន (ឬប្រមាណ ១,៧លានដុល្លារ) ខណៈ Young នឹងត្រូវធ្វើដំណើទៅទីក្រុង Milan នៅថ្ងៃសុក្រនេះដើម្បីធ្វើតេស្តសុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMan UTD បានផ្ដល់កុងត្រាថ្មីរយៈពេល១ឆ្នាំដល់ Young កាលពីដើមខែមករា តែខ្សែការពារវ័យ៣៤ឆ្នាំ បានបដិសេធមិនបន្ត ។
Young ចូលលេងបាន១៨ប្រកួតក្នុងរដូវកាលនេះ ប៉ុន្តែជាប់ក្នុងជម្រើសដំបូងបានត្រឹម១០លើកប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Solskjaer ។
អតីតជម្រើសជាតិអង់គ្លេសរូបនេះ បានចាកចេញពី Aston Villa មកចូលរួមជាមួយក្រុមបិសាចក្រហម តាំងពីខែមិថុនា ឆ្នាំ២០១១ មកម៉្លេះ។ គិតមកទល់ពេលនេះ រូបគេបង្ហាញខ្លួនបាន២៦១ប្រកួត ស៊ុតបញ្ចូលទីបាន១៩គ្រាប់។
គួររម្លឹកផងដែរថា រយៈពេល៨ឆ្នាំកន្លះមកនេះ Young បានរួមចំណែកជួយ United ឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះមានដូចជា ពាន Premier League ១ដង ពាន FA Cup ១ដង ពាន League Cup ១ដង និងពាន Europa League ១ដង៕
ប្រភព៖ skysports