អូស្រ្តាលី៖ ក្មេងប្រុសទើបនឹងចេះដើរតេះតះម្នាក់ បានបញ្ចេញនូវអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយរូបគេបានលេងទឹកភ្លៀងនៅក្នុងបរិវេណក្បែកសិដ្ឋានរបស់គេ ជាលើកដំបូងក្នុងឆាកជីវិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រី Mckenzie ដែលត្រូវជាម្ដាយរបស់ Sunni បានបង្ហាញពីអារម្មណ៍ដ៏រីករាយរបស់កូនប្រុសនាង តាមរយៈការថតឃ្លីបវីដេអូខ្លីមួយ ខណៈ Sunni កំពុងដើរសំដៅទៅខាងក្រៅផ្ទះ បន្ទាប់ពីរូបគេបានឃើញភ្លៀងមួយមេកំពុងបង្អុរធ្លាក់ចុះ ដែលជាឱកាសលើកដំបូងរបស់ Sunni តាំងពីបានចាប់កំណើតអស់រយៈពេល ១៨ ខែមកនេះ។ ហើយលើសពីនេះទៅទៀត ភ្លៀងមួយមេនេះ ក៏ជាភ្លៀងលើកដំបូងនៅក្នុងតំបន់ New South Wales Hunter ប្រទេសអូស្ត្រាលីផងដែរ ក្រោយជួបប្រទះនូវគ្រោះរាំងស្ងួតយ៉ាងយូរ និងខកខានភ្លៀងជាង ៣ ឆ្នាំមកហើយ។
នេះបើតាមសម្ដីរបស់អ្នកស្រី Mckenzie បានប្រាប់ឲ្យដឹងថា Sunni ពិតជាមានអារម្មណ៍ភ្ញាក់ផ្អើល និងអន្ទះសារចង់លេងទឹកភ្លៀងនោះជាខ្លាំង ព្រមទាំងលាន់មាត់ថា “ វ៉ោវ ” ខណៈពេល Sunni បានឃើញទឹកភ្លៀងជាលើកដំបូងនោះ។ ហើយអ្នកស្រីបានបន្តថា Sunni គឺជាក្មេងប្រុសម្នាក់ដែលចូលចិត្តលេងទឹកណាស់ ហើយក៏ធ្លាប់បានលេងទឹកទុយយោពីមុនមកដែរ ប៉ុន្តែគេហាក់ដូចជាទទួលបាននូវអារម្មណ៍ប្លែក និងអស្ចារ្យជាងមុន ក្រោយពីបានឃើញទឹកភ្លៀងពិត ជាលើកដំបូង៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖