មិនណយទេ! ឆ្កែមួយក្បាលបញ្ចេញ​សំនៀងយ៉ាងប្លែក ជាមួយនឹងម្ចាស់របស់វាក្នុង​ចម្រៀងមួយបទ (មានវីដេអូ)

//s5.kh1.co/25/25f6ddaa2efb4df3ed345a5be8e525cfaa05550d.jpg
សង្គម

 ១៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឆ្កែមួយក្បាល​បន្ទរតាម​សំនៀងម្ចាស់របស់វា ដែលមើលទៅពិតជាប្លែក

ឥណ្ឌា៖ ​​អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានសម្ដែងនូវការសាទររួមទាំង​ការសរសើរ​ជុំវិញខ្សែវីដេអូមួយអំ​​ពីសកម្មភាពសត្វឆ្កែមួយក្បាលដែលមានសមត្ថភាពប្លែក​អាចសម្តែងរួមគ្នាជាមួយម្ចាស់របស់វាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​វីដេអូ​នេះត្រូវបានបង្ហោះក្នុងគណនីហ្វេសប៊ុកដោយលោក Subir Khan កាលពី ៣ ថ្ងៃមុន។ ដែលក្នុងវីដេអូ​នេះដែរបានបង្ហាញឱ្យឃើញថា គាត់​គឺកំពុងតែច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា “Teri Meri Kahani” ​ដោយច្រៀងផងនិងលេងភ្លេងផង។ ស្រាប់តែខណៈនោះឆ្កែរបស់គាត់ឈ្មោះ Bagha ​បានដើរមកជិតគាត់​ ហើយបន្ទរតាមចម្រៀងរបស់គាត់​ ដែលស្តាប់មើលទៅវាពិតជាប្លែក ហើយក៏កំប្លែងផងដែរ ។ លោក Subir Khan បានចែករំលែកឃ្លីបរយៈពេល ៣០ វិនាទីនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ ​ហើយព្រមទាំងបានសរសេរ​បែបកំប្លែងថា​​“ ថ្ងៃនេះខ្ញុំនិងឆ្កែរបស់ខ្ញុំ Bagha បានហាត់សមចម្រៀងរួមគ្នា”។ វីដេអូដ៏រីករាយនេះ ​មានអ្នកទស្សនាជាង ២ លានដង ចាប់តាំងពីគាត់បានចែកចាយតាមអ៊ីនធឺណិត។

សូមទស្សនាវីដេអូខាងក្រោម៖

Bagha កំពុងបន្ទរតាមម្ចាស់របស់វា
Bagha កំពុងបន្ទរតាមម្ចាស់របស់វា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T