មើលវីដេអូនេះ ទើបដឹងថា ប៉ែន ចំរ៉ុង និងភរិយា ស្រលាញ់គ្នាខ្លាំងកម្រិតណា (មានវីដេអូ)

//s5.kh1.co/78/78d1f5e9d5ff8515d234f0638950ecc557e2c0dd.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកណាថា រៀបការហើយ មិនស្វីតដូចពេលនៅជាសង្សារ? តាមរយៈវីដេអូមួយនេះ ប៉ែន ចំរ៉ុង និងភរិយា ធ្វើឲ្យហ្វេនៗ ចង់លើសជាតិស្ករ និងកាន់តែផ្អែមល្ហែមខ្លាំងឡើង

ភ្នំពេញ៖ បន្ទាប់ពី លោក​ ប៉ែន ចំរ៉ុង ដែលជាពិធីករ ដែលប្រកបដោយសម្តីបែបកំប្លុកកំប្លែង បានរៀបការជាមួយភរិយាជាទីស្រលាញ់រួចមក គេឃើញថា ចំណងស្នេហ៍មួយនេះ កាន់តែពោរពេញដោយសុភមង្គល គួរឲ្យច្រណែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ទោះជា ប៉ែន ចំរ៉ុង មានភាពម​មាញឹមជាមួយ ការប្រកដការងារផ្ទាល់ខ្លួន រកពេលទំនេរគ្មានបែបណាក្ដី ក៏តារារូបនេះ មិនភ្លេចផ្ដល់ពេលវេលានៅជាមួយប្រពន្ធ មើលថែ និងកសាងភាពផ្អែមល្ហែមទេ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ លោក ប៉ែន ចំរ៉ុង បានបង្អួតពីរសជាតិស្នេហ៍ដ៏ផ្អែមល្ហែម​ តាមរយៈវីដេអូមួយ ដោយប្រពន្ធរបស់លោក បានបង្ហាញសកម្មភាពយ៉ាងជិតស្និទ្ធ អមដោយពាក្យសម្ដីយ៉ាងស្វីត មើលទៅពិតជារ៉ូមែនទិក មានក្ដីសុខខ្លាំងណាស់។

យ៉ាងណាមិញ បន្ទាប់ពីឃើញវីដេអូនោះភ្លាម ធ្វើឲ្យអ្នកគាំទ្រ ច្រណែននឹងស្នេហា របស់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះណាស់ ថែមទាំងប្រាថ្នាចង់បានបែបនេះទៀត៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T