ឥណ្ឌូណេស៊ី៖ កាលពីប៉ុន្មានថ្ងៃមុន បានលេចចេញនៅដំណឹង ដ៏មោទនភាពមួយ អំពីក្រុមរាំដ៏ល្បី ប្រចាំប្រទេសកម្ពុជាយើង ក្រុមOMG បានមានឱកាសឡើងសម្ដែង បញ្ចេញទេពកោសល្យ និងបង្ហាញទង់ជាតិខ្មែរ លើឆាកអន្ដរជាតិសារជាថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ឱកាសជាលើកទី២នេះផងដែរ ជាការបង្ហាញមុខមាត់ក្នុងកម្មវិធី « Awesome Live With Blackpink» ប្រារព្ធឡើងនៅប្រទេសឥណ្ឌូណេស៊ីឯណោះ ជាមួយប្រទេសដ៏ទៃទៀតផងដែរ ហើយមានវត្តមានរបស់ ក្រុមតារាចម្រៀងដ៏ល្បីល្បាញBlackpink មកធ្វើជាគណកម្មការទៀត។
អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមរាំ ដែលជាឈាមជ័រខ្មែរនេះ បានបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យ អមដោយក្បាច់រាំយ៉ាងញាក់កន្ដ្រាក់អារម្មណ៍ មើលទៅរស់រវើកខ្លាំងណាស់ រហូតទទួលបានចំណាត់ថ្នាក់លេខមួយ បានពានរង្វាន់ជាច្រើន ថែមទាំងបានថតរូបជាអនុស្សាវរីយ៍ ជាមួយBlackpink ផងដែរ។
ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗរំភើបចិត្តជំនួស ថែមទាំងសរសើរ ពីពួកគេគ្រប់គ្នា៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖