ឧប្បត្តិហេតុ​បាក់​ស្រុត​ផ្លូវ​ ធ្លាក់ទាំងរថយន្ដក្រុង​​ចូលក្នុងរណ្តៅជម្រៅ១០ម៉ែត្រ បណ្ដាល​ឲ្យ​​មនុស្ស​៦នាក់​ស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួស (មានវីដេអូ)

//s5.kh1.co/90/90ca2504323d04b2eff2fa32592388b0113cba27.jpg
សង្គម

 ១៤-មករា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

រថយន្ដក្រុង​​ដឹកអ្នកដំណើរមួយបាន ធ្លាក់ចូលក្នុងរណ្តៅចម្រៅ១០ម៉ែត្រ ​ដែលបណ្ដាល​ឲ្យ​​មនុស្ស​៦នាក់​ស្លាប់និងរបួស១៦នាក់

ចិន៖ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់និង ១៦ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអន្លង់ដ៏ធំបានលេបត្របាក់រថយន្ដក្រុងដឹកអ្នកដំណើរនៅភាគពាយព្យនៃប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា រថយន្តក្រុងសាធារណៈមួយគ្រឿងទើប
តែបានឈប់នៅស្តុបមួយក្នុងទីក្រុង Xining ​ស្រាប់តែភ្លាមៗនោះ ដីចាប់ផ្តើមបាក់ស្រុត ​ដែលបណ្តាលឱ្យរថយន្តដែលឈប់នៅទីនោះក៏បានធ្លាក់ចូលទៅក្នុងរណ្តៅនិងផ្ទុះឆេះឡើង។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល៥ និង៣០នាទីល្ងាច ​តាមបណ្ដោយផ្លូវ Nandajie ក្នុងទីក្រុង Xining ។

រថយន្ដក្រុង​បានធ្លាក់ចូលក្នុងអន្លង់ដ៏ធំមួយ ​នៅតំបន់ Xining ក្នុងខេត្ត Qinghai ភាគពាយព្យប្រទេសចិន
រថយន្ដក្រុង​បានធ្លាក់ចូលក្នុងអន្លង់ដ៏ធំមួយ ​នៅតំបន់ Xining ក្នុងខេត្ត Qinghai ភាគពាយព្យប្រទេសចិន

រដ្ឋាភិបាលទីក្រុង Xining បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃអង្គារថា សាក
សពសរុប ៦នាក់ ត្រូវបានរកឃើញ ហើយមនុស្ស ១៦ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ​គួររម្លឹកផងដែរថា​ កាលឆ្នាំ ២០១៨ មាន​មនុស្ស​យ៉ាងហោចណាស់ ៤នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុបាក់ស្រុតផ្លូវដូចគ្នានៅទីក្រុង Dazhou ភាគនិរតីនៃប្រទេសចិន។
បើយោងតាមការស៊ើបអង្កេតបានឱ្យដឹងថា ការបាក់ស្រុតផ្លូវនេះគឺបណ្តាលមកពីការ​បែកបំពង់ទឹកដែលកប់នៅក្រោមផ្លូវដោយសារភ្លៀង​៕

រថយន្ដក្រុង​បានធ្លាក់ចូលក្នុងអន្លង់ដ៏ធំមួយ ​នៅតំបន់ Xining ក្នុងខេត្ត Qinghai ភាគពាយព្យប្រទេសចិន
រថយន្ដក្រុង​បានធ្លាក់ចូលក្នុងអន្លង់ដ៏ធំមួយ ​នៅតំបន់ Xining ក្នុងខេត្ត Qinghai ភាគពាយព្យប្រទេសចិន
រថយន្ដក្រុង​បានធ្លាក់ចូលក្នុងអន្លង់ដ៏ធំមួយ ​នៅតំបន់ Xining ក្នុងខេត្ត Qinghai ភាគពាយព្យប្រទេសចិន
រថយន្ដក្រុង​បានធ្លាក់ចូលក្នុងអន្លង់ដ៏ធំមួយ ​នៅតំបន់ Xining ក្នុងខេត្ត Qinghai ភាគពាយព្យប្រទេសចិន
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T