ស៊យអត់? គូស្នេហ៍ហ្វីលីពីនមួយគូកំពុងរៀបការសុខៗ ស្រាប់តែផ្ទុះភ្នំភ្លើង

//s5.kh1.co/b8/b84ba1db57bde406dbaf89a939a1b7cae5bd938b.jpg
សង្គម

 ១៤-មករា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

គូស្នេហ៍មួយគូ រៀបការចំថ្ងៃផ្ទុះភ្នំភ្លើងតែម្ដង។

ហ្វីលីពីន៖ ប្រិយមិត្តអ្នកអានប្រាកដជាបានដឹងហើយថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ភ្នំភ្លើង Taal ក្នុងប្រទេសហ្វីលីពីនត្រូវបានផ្ទុះ។ នៅក្នុងថ្ងៃនោះដែរ ក៏មានគូស្នេហ៍មួយគូ កំពុងប្រារព្ធពិធីមង្គលការនៅសួន Sovana Farm ដែលមានចម្ងាយ២០គីឡូម៉ែត្រពីភ្នំភ្លើង Taal

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Chino Vaflor និងនាង Kat Palamor បានសម្រេចចិត្តរៀបការជាមួយគ្នា ក្រោយពីរស់នៅជាមួយគ្នាអស់រយៈពេល៨ឆ្នាំ និងមានកូនប្រុសស្រីចំនួនពីរនាក់។

លោក Randolf ជាអ្នកថតរូបក្នុងថ្ងៃមង្គលការបានឲ្យដឹងថា បន្ទាប់ពីមានការពិភាក្សាជាមួយនឹងក្រុមការងាររួចមក ពួកគាត់បានសម្រេចថាពិធីមង្គលការនៅតែបន្ដទៅមុខទៀត ដោយគិតថាវានឹងមិនមានគ្រោះថ្នាក់អ្វីមកដល់ទីតាំងពិធីឡើយ។ តែកំឡុងពេលនោះ ពួកគាត់តាមដានព័ត៌មានតាមរយៈបណ្តាញសារព័ត៌មានជាប់ជានិច្ច។

ជុំវិញរឿងរ៉ាវខាងលើនេះ ពួកគេចាត់ទុកថាជាថ្ងៃដ៏ពិសេសមួយ ហើយចំណែករូបភាពក្នុងថ្ងៃមង្គលការវិញត្រូវបានថតជាប់ជាមួយនឹងទិដ្ឋភាពភ្នំភ្លើងផ្ទុះដែលមើលទៅស្រស់ស្អាតយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែងមួយបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់យោធភូមិភាគ២ថៃ

 ២២-មិថុនា-២០២៥ 
 ១០ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T