បារាំង៖ ក្លិបយក្សបារាំង Paris Saint-Germain បានធ្វើការប្រកាសជាផ្លូវការនៅលើគណនី Twitter របស់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលមិញថា ខ្សែការពារសញ្ជាតិប្រេស៊ីលកីឡាករ Marquinhos បានចុះកុងត្រាបន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជម្រើសជាតិប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះ ជាកីឡាករសំខាន់១រូបក្នុងក្រុម PSG ចាប់តាំងពីផ្ទេរពីក្លិប Roma ក្នុងឆ្នាំ២០១៣មក ហើយបច្ចុប្បន្ននេះ គាត់មានតួនាទីជាអនុប្រធានក្រុមផងដែរ។
Marquinhos បាននិយាយពីអារម្មណ៍របស់ខ្លួន ជុំវិញការបន្តកុងត្រាថ្មីថា៖
មិត្តរួមក្រុមរបស់ Neymar រូបនេះបានបន្តទៀតថា៖
គួរឲ្យដឹងដែរថា រយៈពេល៧ឆ្នាំនៅ PSG កីឡាករ Marquinhos បង្ហាញខ្លួនបាន២៧១ប្រកួត ស៊ុតបញ្ចូលទីបាន២០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៧ដង ក្នុងនាមជាខ្សែការពារកណ្ដាល៕
ប្រភព៖ bleacherreport