ប្រថុយគ្រោះថ្នាក់ណាស់! ក្មេងៗម៉ាឡេស៊ី នាំគ្នាឆ្លងកាត់ទន្លេតាមរយៈប្រព័ន្ធបង្ហូរទឹក ទៅសាលារៀនជារៀងរាល់ថ្ងៃ

//s5.kh1.co/ad/ad6dd40250f99e4faeaf9c64580496cd1b8d2b28.jpg
សង្គម

 ១៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្មេងៗសិស្សសាលា ត្រូវឆ្លងកាត់ទន្លេតាមរយៈប្រព័ន្ធបង្ហូរទឹកយ៉ាងលំបាក ដើម្បីទៅសាលារៀន។

ម៉ាឡេស៊ី៖ ថ្មីៗនេះ គណនីបណ្ដាញសង្គម Twitter ឈ្មោះ @RajaMohdShahrim បានបង្ហោះចែកចាយរូបភាពដែលបង្ហាញឲ្យឃើញពីក្មេងៗ ក្នុងរដ្ឋ Sabah ឆ្លងកាត់ទន្លេតាម​រយៈប្រព័ន្ធបង្ហូរទឹកទៅសាលារៀន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយគ្មានស្ពានសម្រាប់ឆ្លងកាត់ទន្លេពីម្ខាងទៅម្ខាង ក្មេងៗត្រូវបង្ខំចិត្តឆ្លងតាម​រយៈប្រព័ន្ធបង្ហូរទឹក ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បានគ្រប់ពេល។ ហើយនៅពេលដែលក្មេងៗឆ្លងកាត់ម្ដងៗ តែងតែមានមនុស្សចាស់ជួយជ្រុំជ្រែងជានិច្ច ដើម្បីឲ្យប្រាកដថា ពួកគេមានសុវត្ថិភាព។ បន្ថែមពីនេះទៀត ក្មេងៗត្រូវស្លៀកពាក់ខោអាវធម្មតាជាមុនសិន ចៀសវាងធ្វើឲ្យឯកសណ្ឋានសិស្សប្រឡាក់។

ជុំវិញការបង្ហោះរូបភាពខាងលើនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏មានមហាជនជាច្រើនបានស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដោយការសាងសង់ស្ពានសម្រាប់ក្មេងៗទាំងនេះ ឲ្យពួកគេងាយស្រួលក្នុងការធ្វើដំណើរទៅកាន់សាលារៀន៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T