ថៃ៖ ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា គូស្នេហ៍រវាង តារាសម្ដែង នាង Tangmo Nida និង លោក Nick kunatip ដែលទើបតែទាក់ទងគ្នាមិនទាន់បានយូរប៉ុន្មាននោះ ក៏ប៉ុន្តែអ្នកទាំងពីរពិតជាភាពផ្អែមល្ហែមខ្លាំងណាស់ បើទោះបីជាខាងស្រីមានអាយុច្រើនជាងខាងប្រុសយ៉ាងណាក្ដី ក៏ពួកគេនៅតែមានភាពរីករាយជាមួយគ្នាជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែកាលពីពេលថ្មីៗនេះគូស្នេហ៍មួយគូនេះ បានផ្ដល់ភាពភ្ញាក់ផ្អើល និងធ្វើឱ្យមានភាពសប្បាយរីករាយដល់អ្នកគាំទ្រជាច្រើន បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា តារាសម្តែងស្រី Tangmo Nida កំពុងមានផ្ទៃពោះឬអត់នោះបន្ទាប់ពីសង្សាររបស់នាង Nick Kunatip បានចេញមកប្រកាស ហើយសរសេរថា “ #លោកប៉ា ហើយក៏លោកប៉ា” នៅក្នុងបណ្ដាញសង្គម Instagram បន្ទាប់មក នាង Tangmo ក៏បានសរសេរដែរថា “ ជុំគ្នាដាក់ឈ្មោះក្មួយ” រហូតដល់អ្នកគាំទ្រចូលមកអបអរសាទរយ៉ាងខ្លាំងចំពោះពួកគេទាំងពីរនាក់។
ទោះជាយ៉ាងណាក៏ដោយ តារាសម្ដែងស្រី នាង Tangmo Nida បានចេញមកថតឈុតឃ្លីបដើម្បីលុបការសង្ស័យទាំងអស់ឱ្យចប់នៅត្រឹមនេះ ដោយនាងបានប្រាប់ថា មិនចាំបាច់សង្ស័យទេ នាងមិនមានផ្ទៃពោះនោះទេ ហើយទាំងនោះវាគឺជារឿងមួយផ្សេងទៀត។ ក្រោយពីនោះក៏មានមនុស្សជាច្រើនចូលរួមសោកស្តាយទៅកាន់នាងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






