Chen ប្រកាសរៀបការភ្លាមៗ ជាមួយមិត្តស្រីដែលកំពុងមានផ្ទៃពោះ

//s5.kh1.co/bf/bfc3464f94e7b4262aaf8883e57267e5e54ef096.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធ្វើស៊ីអារម្មណ៍ហ្វេនណាស់ Chen! មិនដឹងទាក់ទងគ្នាតាំងពីពេលណា សុខៗស្រាប់តែប្រកាសថា ចង់ចំណាយពេលមួយជីវិតជាមួយមិត្តស្រី និងកូន

ចិន ៖ កាលពីមុននេះប៉ុន្មាននាទី CHEN សមាជិកក្រុម EXO ស្រាប់តែបានប្រកាស នៅក្នុងបណ្ដាញសង្គមថា លោកបានរកឃើញ មនុស្សដែលលោកចំណាយពេលពេញមួយជីវិត ដើម្បីរស់ជាមួយហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៣ ខែមករា CHEN បានចែករំលែកកំណត់ហេតុសរសេរដោយដៃ នៅលើគេហទំព័រផ្លូវការរបស់អ្នកគាំទ្រ EXO ដោយនៅក្នុងសំបុត្រនោះបានបញ្ជាក់ថា CHEN កំពុងតែជិតខ្លាចជាឪពុកគេហើយ ដូច្នេះហើយលោកចង់ចំណាយពេលវេលាទាំងអស់ រស់នៅជាមួយនាងនិងកូន។

Chen បានបន្តថា លោកបានពិភាក្សាជាមួយសមាជិក និងផលិតកម្មរួចរាល់អស់ហើយ អំពីបញ្ហានេះ ដូច្នេះហើយលោកក៏សម្រេចចិត្តបង្ហាញវា ទៅកាន់ហ្វេនៗ។

ដោយសារតែមិត្តស្រីរបស់លោក កំពុងតែមានផ្ទៃពោះ ទើបលោកបានបន្ថែមថា លោកនឹងមិនគិតច្រើនទៀតទេពីរឿងនេះ ដែលសម្រេចចិត្តប្រកាសពេលនេះ ព្រោះតែគ្មានហេតុផលអី ត្រូវពន្យារពេលទៀតឡើយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Chen
រូបភាព Chen
រូបភាព Chen
រូបភាព Chen
រូបភាព Chen
រូបភាព Chen
រូបភាព សំបុត្ររបស់ Chen
រូបភាព សំបុត្ររបស់ Chen
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T