បុកមួយទំហឹងហ្មង! មកពីស៊ីហ្គេមវិញ ប្រកួតដំបូង ឡៅ ចិត្រា តាមវាយកីឡាករថៃ ដូចបាវសាក់ (មានវីដេអូ)

//s5.kh1.co/ff/ff84b0ce924a5dda13e83c7fe64bbab3a6048605.jpg
កីទ្បា

 ១៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឡៅ ចិត្រា វាយកីឡាករថៃដូចបាវសាក់

កម្ពុជា៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករជួរមុខមកពីក្លិបឆ័ត្រយោងពិសេស៩១១ ឡៅ ចិត្រា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេស កងណាផា ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ ៥ទឹកកូនសិស្សរបស់លោកគ្រូ ហង្ស សឿន កីឡាករ ឡៅ ចិត្រា បានបើកការសម្រុកខ្លាំងៗ និងមានប្រៀបទៅលើកីឡាករថៃតាមរយៈការម៉ាត់ ជង្គង់ និងធាក់ ខណៈ កងណាផា បានត្រឹមតែទប់ៗប៉ុណ្ណោះ។ ជាលទ្ធផលបញ្ចប់ការប្រកួត ៥ទឹក ឡៅ ចិត្រា បានយកឈ្នះ កងណាផា ដោយពិន្ទុឯកច្ឆ័ន។

ការប្រកួតរវាង ឡៅ ចិត្រា និង កងណាផា
ការប្រកួតរវាង ឡៅ ចិត្រា និង កងណាផា

គួរឲ្យដឹងដែរថា នេះជាការបង្ហាញខ្លួនលើសង្វៀនលើកដំបូងហើយរបស់ ឡៅ ចិត្រា ក្រោយមកពីការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគេឈ្នះបានមេដាយសំរឹទ្ធ។

ចង់ឃើញ ការប្រកួតនោះ ឡៅ ចិត្រា បុកយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T