ភ្នំពេញ៖ ជារឿងដ៏គួរឲ្យសោកស្តាយបំផុត ក្នុងខែ មករា ឆ្នាំ២០២០ ដែលពិធីករ នាយទុយ បានបាត់បង់ប្អូនស្រីជាទីស្រលាញ់ លែងមានថ្ងៃវិលត្រឡប់រហូតទៅ ក្រោយមិនបានប្រឆាំងនឹងជំងឺ អស់រយៈពេលយូរខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ បើតាមសំណេរ និងរូបភាព ដែលត្រូវបានបង្ហោះ ពីអ្នកនាងចនច័ន្ទ លក្ខិណាបានឲ្យដឹងថា សពប្អូនស្រីនាយទុយ កំពុងតែតម្កល់ នៅវត្តប្រជុំសាគរ ជាមួយនឹងសម្លេងស្រែកយំ ពីសំណាក់បងប្អូន ជាពិសេស គឺនាយទុយ តែម្តង ដែលជាបងបង្កើត ព្រោះមិននឹកស្មានថា ប្អូនលោក បានដាច់ចិត្តទៅចោល លោក យ៉ាងវ័យក្មេងបែបនេះសោះ។
គួររំលឹកផងដែរថា កាលពី១ខែមុន សភាពរបស់ ប្អូនស្រីនាយទុយ បានធ្លាក់ខ្លួនឈឺធ្ងន់ខ្លាំងណាស់ ដោយជំងឺដ៏សាហាវ ដុះសាច់ក្នុងខួរក្បាល។ ដូច្នេះប្អូនលោក ក៏បានចូលសម្រាកនៅមន្ទីរពេទ្យ រហូតទាល់តែ ដល់ថ្ងៃនេះ សង្ខាររបស់ប្អូនស្រីលោក បានរលត់ ចាកចេញពីក្រុមគ្រួសារ ទៅភពដ៏សែនឆ្ងាយតែម្តង៕
ខ្មែរឡូត សូមចូលរួមសោកស្តាយផង!!