ភ្នំពេញ៖ ឆ្នំាថ្មី២០២០ហើយ គួរតែសាកអ្វីដែលថ្មី ទទួលទានអាហារណាដែលមានប្រយោជន៍ដល់រាងកាយ មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងចំនេញដល់សុខភាព។ ញុំាអាហារបួសពិតជាមិនខកបំណងទេ ទាំងឆ្ងាញ់ ទាំងសុខភាពល្អ ហើយជួយឱ្យស្បែកស្អាតទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភោជនីយដ្ឋានលឿងរាជ ជាភោជនីយដ្ឋានអាហារបួសថ្មី ដែលមានទីតាំងនៅ WB Arena ចាក់អង្រែក្រោម ដែលចាប់ផ្ដើមបើកចាប់ពីម៉ោង ៧ព្រឹក ដល់ ៩យប់ ជាហាងអាហារបួសទើបតែបើកដំណើរមួយរយៈថ្មីនេះប៉ុណ្ណោះ តែកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជនគ្រប់វ័យតែម្ដង។
ភោជនីយដ្ឋានលឿងរាជ មានលក់អាហារបួសជាច្រើនប្រភេទ អ្វីដែលពិសេសនោះគឺ បាយឆារសជាតិបែបតៃវ៉ាន់ និងទឹកផ្លែឈើត្រាំគ្រប់មុខ ដែលមិនងាយរកទទួលទាននៅភោជនីយដ្ឋានផ្សេងៗទេ វាពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពក្រពះ និងរាងកាយផងដែរ។
ហើយថ្មីៗនេះ ភោជនីយដ្ឋានលឿងរាជ ក៏មានការបញ្ចុះតំលៃ ២០% ពីថ្ងែនេះតទៅ ដល់ថ្ងៃទី០១ ខែកុម្ភៈ ផងដែរ រាល់គ្រប់មុខម្ហូប និងភេសជ្ជៈទាំងអស់ ដើម្បីឱ្យអតិថិជនទាំងអស់បានមកសាករសជាតិអាហារបួសបែបថ្មី ដែលមានទាំងអាហារខ្មែរ ចិន និងវៀតណាមផងដែរ។
អាហារបួសទាំងអស់នៅ លឿងរាជ សុទ្ធសឹងតែធ្វើពីដោយចុងភៅមានថ្វីដៃ និងជំនាញ និងបទពិសោធន៍ផ្នែកអាហារបួស រីឯវិញគឺបន្លែស្រស់ៗ និងគ្រឿងផ្សំមានគុណភាពល្អៗច្រើនប្រភេទ ពិតជាមានប្រយោជន៍ខ្ពស់ដល់សុខភាពអ្នកទទួលទាន អ្វីដែលសំខាន់តម្លៃសមរម្យមែនទែន ហើយរសជាតិក៏ឆ្ងាញ់ផងដែរ និងមានអនាម័យខ្ពស់ទៀតផង ធានាថាពេលដែលបានទទួលទានហើយ ពិតជាមិនស្ដាយថវិកានោះទេ។ តោះទៅសាកអាហារបួសឆ្ងាញ់ៗនៅ លឿងរាជ ទាំងអស់ ទាន់នៅមានប្រូម៉ូសិន ២០%៕
ទំនាក់ទំនងលេខទូរស័ព្ទ: 010 40 50 24
Facebook page: https://web.facebook.com/YellowTreeKH
IG page: https://www.instagram.com/yellowtreephnompenh