អ៊ីស្រាអែល៖ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ីស្រាអែលត្រូវបានសាកល្បងជាច្រើនដងរួចមកហើយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដើម្បីធ្វើយ៉ាងណាឱ្យវាកាន់តែមានភាពប្រសើរឡើង។ ហើយគេអាចនៅចាំសង្គ្រាមឈូងសមុទ្រកាលពីឆ្នាំ១៩៩១ បានថា មីស៊ីល Scud ច្រើនជាង៤០គ្រាប់ត្រូវបានបាញ់សំដៅមកកាន់ទឹកដីអ៊ីស្រាអែល។ នៅពេលនោះប្រទេសទាំងមូលត្រូវបានដាក់ចូលជាតំបន់ប្រកាសអាសន្ន ដូច្នេះមនុស្សរាប់លាននាក់ត្រូវបានព្រមានអំពីការមកដល់នៃគ្រាប់មីស៊ីល បើទោះបីពួកគេភាគច្រើនរស់នៅក្នុងតំបន់ដែលមិនមានរងការគំរាមកំហែងក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសព្វថ្ងៃនេះមានតំបន់ជាង ១៧០០កន្លែងផ្សេងគ្នានៅក្នុងប្រទេសអ៊ីស្រាអែល បានដាក់ដំណើរការប្រព័ន្ធការពារនេះដើម្បីទប់ទល់ពីបាញ់ប្រហារផ្សេងៗ។ នេះជាការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងបច្ចេកវិទ្យារបស់អ៊ីស្រាអែល ដែលវាអាចដំណើរការយ៉ាងមានប្រសិទ្ធភាពក្នុងកំឡុងពេលនៃការប្រយុទ្ធចុងក្រោយជាមួយតំបន់ហ្គាហ្សា។
ក្នុងប្រតិបត្តិការខ្សែក្រវាត់ខ្មៅ អ៊ីស្រាអែលបានវាយប្រហារមេបញ្ជាការជាន់ខ្ពស់អ៊ីស្លាមជីហាដ
ប៉ាឡេស្ទីន (PIJ) នៅថ្ងៃទី ១២ ខែវិច្ឆិកាដែលនាំឱ្យមានការបាញ់ប្រហារដោយគ្រាប់រ៉ុកកែតរយៈពេល
២ ថ្ងៃ រវាងអ៊ីស្រាអែល និងពួកជីហាដអ៊ីស្លាមប៉ាឡេស្ទីន (PIJ ) ។ រ៉ុកកែតជាង៤០០ គ្រាប់ត្រូវបានបាញ់ទៅដល់ភាគខាងជើងឆ្ងាយពីជាយក្រុងតេអាវីដែលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រ។ ទាំងនេះគ្រាន់តែជាគ្រាប់រ៉ុកកែតមួយចំនួនក្នុងចំណោម ២៦០០គ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាចាប់តាំងពីខែមីនាឆ្នាំ ២០១៨ តែប៉ុណ្ណោះ។
ប្រជាជនអ៊ីស្រាអែលរាប់សិបនាក់គ្រាន់តែរងរបួសស្រាលនៅក្នុងការវាយប្រហារនោះ ព្រោះប្រព័ន្ធប្រកាសអាសន្ននៅទូទាំងប្រទេសបានបង្ហាញឱ្យប្រជាជនបានដឹងអំពីកន្លែងត្រូវលាក់ខ្លួន ខណៈពេលដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលកំពុងបាញ់ទម្លាក់រ៉ុកកែតទាំងនោះ៕