ភ្នំពេញ៖ ហាង ធីកខហ្វហ្វី បានសម្ពោធបើកលក់ជាផ្លូវការ ដែលមានទីតាំងតាមបណ្តោយមហាវិថីកម្ពុជាក្រោម (ផ្លូវ ១២៨ កែងផ្លូវ ២៥៩) ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដោយមានការរៀបចំពិធីសម្ពោធ ជាផ្លូវការ ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃពិសេស ព្រមទាំងការផ្តល់ជូននូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីសម្ពោធជាផ្លូវការនេះ បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកដោយមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៃ ធីកខហ្វហ្វី ដៃគូសហការ សិល្បៈករសិល្បការនីល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ជាពិសេសជាងនេះទៅទៀត គេក៏ឃើញមានវត្តមានកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា តារាសម្តែងដ៏មានប្រជាប្រិយភាព លោក ឆេគី និងតារាហ្វេសប៊ុកវ័យក្មេង លោក ហេង វិសាល បានមកចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ ធីកខហ្វហ្វី ក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ ធីកខហ្វហ្វី ផងដែរ។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតសុឆន្ទៈទាំងបីរូប បានរៀបរាប់ដោយក្តីរំភើបថា ពួកគាត់ពិតជាមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសខ្លាំងណាស់ដែលត្រូវបាន ធីកខហ្វហ្វី ជ្រើសរើសពួកគាត់ជាអ្នកតំណាងផ្សព្វផ្សាយ ព្រោះថាពួកគាត់ក៏ជាហ្វេនគាំទ្ររសជាតិកាហ្វេ និងភេសជ្ជៈផ្សេងៗទៀតរបស់ហាង ធីកខហ្វហ្វី ម្យ៉ាងវិញទៀតពួកគាត់បានចូលរួមលើកស្ទួយរសជាតិ និងម៉ាកសញ្ញារបស់កូនខ្មែរ។

លោកស្រី អ៊ូ ម៉ាលាភ ស្ថាបនិក នៃ ធីកខហ្វហ្វី បានមានប្រសាសន៍ឲ្យដឹងថា៖
“ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសវិសាលបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដែលថ្ងៃនេះ គឺជាថ្ងៃទិវាជ័យជំនះ ៧ មករា ជាចំនុចចាប់ផ្តើមនៃសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយនេះជាហេតុផលធំមួយដែល ធីកខហ្វហ្វី បានជ្រើសរើសថ្ងៃនេះជាថ្ងៃប្រារព្ធពិធីសម្ពោធជាផ្លូវការអាជីវកម្មរបស់យើង។”
លោកស្រីបានបន្ថែមថា៖
“ធីកខហ្វហ្វី ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ចក្ខុវិស័យរបស់យើង គឺកសាងភាពល្បីល្បាញនៃម៉ាកសញ្ញារបស់កូនខ្មែរ ទាំងក្នុង និងក្រៅប្រទេស។ ក្នុងឆ្នាំ២០២០ នេះ ធីកខហ្វហ្វី មានគម្រោងពង្រីកប្រមាណ ១២ សាខា បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ធីកខហ្វហ្វី នឹងបង្ហាញវត្តមាននៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះផងដែរ។ លោកស្រីជឿជាក់ថា វត្តមានរបស់ ធីកខហ្វហ្វី គឺជាការចូលរួមចំណែកមួយក្នុងការកសាងសេដ្ឋកិច្ចជាតិតាមរយ:ការផ្តល់ឱកាសការងារដល់សិស្ស-និស្សិត និងប្រជាជនខ្មែរ ព្រមទាំងផ្តល់នូវចំណេះជំនាញដែលពួកគាត់អាចយកទៅប្រើប្រាស់ ឬ បើកអាជីវកម្មផ្ទាល់ខ្លួននាថ្ងៃអនាគត។”

សូមបញ្ជាក់ផងដែរថា ធីកខហ្វហ្វី គឺជាហាងកាហ្វេកូនខ្មែរ ដែលផ្តល់ជូននូវភេសជ្ជៈ ជាច្រើនជម្រើសមានដូចជា ធីកកាហ្វេ តែក្រហមធីក តែក្រូចឆ្មាត្រូពិក ផាសិនថាមពល និងភេសជ្ជៈជាច្រើនមុខទៀត។ ភេសជ្ជៈគ្រប់កែវ ត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់លើរសជាតិ គុណភាព ជាពិសេសគិតគូរដល់អនាម័យ និង សុខភាពជាចម្បង ដើម្បីរក្សាឲ្យបាននូវទំនុកចិត្តជូនដល់អតិថិជន ជាមួយតម្លៃសមរម្យ៕
*សម្រាប់ព័ត៌មានបន្ថែមអំពី ធីកខហ្វហ្វី សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 500 550






