ព្រះសង្ឃកំពុងតែសូត្រធម៌ ឆ្មាឡើងទៅរំខានកេះចុះ កេះឡើងរហូតដល់ព្រះសង្ឃសូត្រលែងកើត (មានវីដេអូ)

//s5.kh1.co/66/66d54a0a4fe64b8c6ae619df28d08a2eac7c33d7.jpg
សង្គម

 ០៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ​ ឆ្មាមួយក្បាលបានរំខានព្រះសង្ឃមួយអង្គសូត្រធម៌ នៅវត្ត Wat Udomrangsi ក្នុងទីក្រុងបាងកក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ខណៈពេលព្រះសង្ឃកំពុងគង់សូត្រធម៌ ឆ្មាមួយក្បាលបានឡើងទៅអង្គុយលើព្រះឧរូ (ភ្លៅ) ហើយយកក្រញាំទៅកេះព្រះឧរា (ទ្រូង) របស់ព្រះសង្ឃថ្មមៗ។ ក្រោយពីមានការរំខានពីឆ្មារួចមក ព្រះសង្ឃបានព្យាយាមរុញវាចេញដោយកម្លាំងព្រះហត្ថ (ដៃ) ស្រាលៗ ប៉ុន្ដែវានៅតែវារទៅវិញទៅមកលើព្រះឧរូ (ភ្លៅ) ដដែល។

ព្រះសង្ឃអង្គខាងលើព្រះនាម Luang Pi Komkrit Taechachoto ព្រះជន្ម២៥វស្សា មានសង្ឃដិកាថា៖

«ពេលនោះ អាត្មាភាពកំពុងអានសៀវភៅបណ្ដើរនិងសូត្រធម៌បណ្ដើរ តែបែរជាត្រូវផ្ដោតអារម្មណ៍ទៅលើឆ្មាទៅវិញ។»

គួរឲ្យដឹងដែរថា វត្ត Wat Udomrangsi គឺជាកន្លែងស្នាក់សម្រាប់ឆ្មាអនាថារាប់សិបក្បាល និងត្រូវបានគេដាក់ចំណីឲ្យស៊ីយ៉ាងឆ្អែតៗរាល់ថ្ងៃ។

ជុំវិញវីដេអូខាងលើនេះត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនិងមានអ្នកចូលទស្សនារហូតដល់ទៅ៣សែនដងក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្មាកំពុងរំខានព្រះសង្ឃ
ឆ្មាកំពុងរំខានព្រះសង្ឃ
ឆ្មាកំពុងរំខានព្រះសង្ឃ
ឆ្មាកំពុងរំខានព្រះសង្ឃ
ឆ្មាកំពុងរំខានព្រះសង្ឃ
ឆ្មាកំពុងរំខានព្រះសង្ឃ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T