បាក់ទៀតហើយ! អគារកម្ពស់ ៥ ជាន់នៅប្រទេសឥណ្ឌូនេស៊ី (មានវីដេអូ)

//s5.kh1.co/9a/9accb55abe93e5fd2c005992fa37b77f80c5c4fe.jpg
សង្គម

 ០៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅទីក្រុង ហ្សាកាតា ដោយសារមានអគារកម្ពស់ ៥ ជាន់មួយបានដួលរលំ កាលពីព្រឹកថ្ងៃច័ន្ទនេះ បង្កឲ្យមនុស្សមួយចំនួនរងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបអាគារ
រូបអាគារ

តាមសម្ដីលោក Audie Latuheru ជានគរបាលក្រុងហ្សាការតាបានប្រាប់ឲ្យដឹងថាអគារខាងលើមានកម្ពស់ ៥ ជាន់ គឺជាអគារពាណិជ្ជកម្ម ដែលមានមនុស្សរស់នៅចម្រុះគ្នា ព្រមទាំងមានហាងដែលស្ថិតនៅជាន់ផ្ទាល់ដី ហើយមានបន្ទប់ជួលតូចៗនៅជាន់ខាងលើផងដែរ។ លោកបានបន្តថា មុនពេលកើតហេតុ បុគ្គលិកដែលធ្វើការនៅទីនោះ បានឮសម្លេងលាន់ដូចផ្គរលាន់បាក់មកពីខាងលើ ដែលធ្វើឲ្យពួកគេភ័យស្លន់ស្លោរត់ចេញ តែមានមួយចំនួនទៀតរត់ចេញមិនទាន់ក៏ត្រូវជាប់ក្នុងអគារនោះតែម្ដង។ ហើយមានមនុស្សពីរនាក់បានរកឃើញក្នុងគំនរអគារ ព្រមទាំងមានរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ តែចំនួនសរុបយ៉ាងណានោះគេមិនទាន់ដឹងប្រាកដនៅឡើយទេ។

រូបអាគារ
រូបអាគារ

បើតាមសម្ដីរបស់ម្ចាស់ហាងដែលមានវ័យ ៦០ ឆ្នាំម្នាក់ប្រាប់ឲ្យដឹងថា គាត់បានសម្គាល់ឃើញអគារនោះមានសភាពខុសប្រក្រតីតាំងពីថ្ងៃអាទិត្យមកម្ល៉េះ ដោយឃើញមានទឹកហូរចេញតាមពិដាននៃអគារ។

មន្ត្រីប៉ូលិសម្នាក់សនិ្នដ្ឋានថានេះទំនងបណ្ដាលមកពីទឹកភ្លៀង ដែលធ្លាក់ជោគជាំកាលពីប៉ុន្មានថ្ងៃមុនកំឡុងពេលដែលទីក្រុងហ្សាកាតាជួបគ្រោះទឹកជំនន់ ដែលជាហេតុធ្វើឲ្យអគារមានភាពពុកផុយ។ ទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ៕

មានវីដេអូ៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T