អាសូរណាស់! ឆ្កែពិការមួយក្បាលត្រូវម្ចាស់បោះបង់ចោលតាមផ្លូវ (មានវីដេអូ)

//s5.kh1.co/18/18f2413403e2aeb2c6db78039cafb2f9e9cdf81d.jpg
សង្គម

 ០៦-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ព័រទុយហ្កាល់៖ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ឆ្កែពិការមួយក្បាលត្រូវបានម្ចាស់បោះបង់ចោលតាមផ្លូវ ក្នុងទីក្រុង Almada

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នារីម្នាក់បានបើករថយន្ដពណ៌សមួយគ្រឿងមកឈប់នៅចំណុចកើតហេតុ ហើយចុះពីលើរថយន្ដ និងដើរទៅបើកទ្វារជួរកៅអីខាងក្រោយ ដើម្បីឲ្យឆ្កែពីរក្បាលចេញមកក្រៅ។ បន្ទាប់មកទៀត នាងក៏ស្រែកហៅឆ្កែសម្បុរខ្មៅឲ្យចូលទៅក្នុងរថយន្ដវិញ ដោយទុកឲ្យឆ្កែសម្បុរសដែលពិការជើងខាងមុខចោលនៅក្រៅតែឯង។ ឆ្កែពិការបានព្យាយាមលោតទៅរកនាង តែបែរជានាងរុញច្រានវាចេញ ហើយបើករថយន្ដចេញបាត់ទៅ។

យ៉ាងណាមិញ ឆ្កែពិការមួយក្បាលនោះត្រូវបានបុរសម្នាក់ប្រទះឃើញ និងបញ្ជូនឲ្យទៅរស់នៅក្នុងនាយកដ្ឋានការពារសត្វក្រុង។ ចំណែកនារីរូបនោះ ត្រូវបានគេសន្និដ្ឋានថាជាប្រពន្ធរបស់ជាងជួសជុលគ្រឿងម៉ាស៊ីនធ្វើការនៅស្ថានីយ៍ឡានក្រុង នៅក្បែរកន្លែងដែលនាងបោះបង់ចោលឆ្កែពិការ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

នារីរូបនោះកំពុងរុញច្រានឆ្កែពិការចេញ
នារីរូបនោះកំពុងរុញច្រានឆ្កែពិការចេញ
ឆ្កែពិការត្រូវម្ចាស់ទៅចោល
ឆ្កែពិការត្រូវម្ចាស់ទៅចោល
ឆ្កែកំពុងនៅក្នុងនាយកដ្ឋានការពារសត្វក្រុង
ឆ្កែកំពុងនៅក្នុងនាយកដ្ឋានការពារសត្វក្រុង
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T