អន់ចង់បាត់! កំពុងសារ៉េប្លង់ថតរូបជាមួយស្វា មានអី ស្វាឆក់យកវ៉ែនតារត់បាត់ (មានវីដេអូ)

//s5.kh1.co/b2/b20c8a333d2eeae9e73824f876665217f67662a0.jpg
សង្គម

 ០៦-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ កាលពីថ្មីៗកន្លងទៅនេះ លោក Connor Coman-Sargent វ័យ២៤ឆ្នាំ ត្រូវបានស្វាកំហូចមួយក្បាលឆក់យកវ៉ែនតា នៅឯប្រាសាទ Uluwatu កោះបាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយបានបង្ហាញឲ្យឃើញថា ស្វាពីរក្បាលកំពុងអង្គុយនៅលើដំបូលប្រាសាទ ហើយលោក Connor ក៏បានដើរចូលទៅក្បែរស្វាមួយក្បាល បម្រុងនឹងថតរូបជាមួយវា។ ភ្លាមៗនោះ ស្រាប់តែវាឆក់យកវ៉ែនតា រួចរត់ទៅអង្គុយនៅលើដំបូលប្រាសាទកាន់តែខ្ពស់ឡើងបាត់ទៅ។

ក្រោយពីមានការជួយជ្រោមជ្រែងពីអ្នកថែរក្សាក្នុងតំបន់រួចមក វ៉ែនតារបស់លោក Connor ដណ្ដើមយកមកវិញបាន ដោយមិនមានការខូចខាតអ្វីឡើយ។

គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០១៨ មានបុរសម្នាក់ត្រូវបានស្វាឆក់វ៉ែនតាយកទៅខាំលេង ហើយគាត់ក៏បានទទួលសំណងជាទឹកប្រាក់ចំនួន ៣៥៩ដុល្លារអាមេរិក៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

  លោក Connor បម្រុងនឹងថតរូប
  លោក Connor បម្រុងនឹងថតរូប
ស្វាឆក់វ៉ែនតាបាត់ទៅ
ស្វាឆក់វ៉ែនតាបាត់ទៅ
ស្វាកំពុងកាន់វ៉ែនតា
ស្វាកំពុងកាន់វ៉ែនតា
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T