ចិន៖ កាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ ប្រធានក្រុមហ៊ុនមួយនៅក្នុងខេត្ត Guangdong បានផ្ដល់ផ្ទះអាផាតមិនចំនួន២យូនីតទៅកាន់បុគ្គលិកពីរនាក់ ហើយក្នុង១យូនីតមានតម្លៃ២លានយ័ន (ប្រមាណ២៨៧,១៣០ដុល្លារអាមេរិក) ជារង្វាន់លើកទឹកចិត្តចុងឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រធានក្រុមហ៊ុនបានឲ្យដឹងថា ចំពោះរង្វាន់ផ្ទះនេះដែរ ត្រូវបានប្រគល់ទៅកាន់បុគ្គលិកដែលមានអត្តចរិតល្អក្នុងការងារ មិនមែនផ្អែកទៅលើសមត្ថភាពការងារក្នុងក្រុមហ៊ុនឡើយ។ ពួកគេទាំងពីរនាក់ គឺជាជនចំណាកស្រុកមកពីខេត្ត Hunan និងខេត្ត Hubei ចាកចោលកូនៗដោយទុកឲ្យនៅជាមួយជីដូនជីតា។
ជុំវិញរឿងរ៉ាវខាងលើត្រូវបានល្បីល្បាញពាសពេញបណ្ដាញអ៊ីនធឺណេត និងមានមហាជនមួយចំនួនបានលើកឡើងផងថា គ្រាន់តែជាល្បិចរបស់ក្រុមហ៊ុនដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ហើយប្រសិនបើវាជាការពិតមែន អាចនឹងធ្វើឲ្យបុគ្គលិកដទៃទៀតមានការច្រណែនបាន៕
សូមទស្សនារូបភាពខាងក្រោម៖