អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បានប្រកាសជាផ្លូវការក្នុងការនាំចូលកីឡាករខ្សែបម្រើ Dejan Kulusevski ពីក្លិប Atalanta ក្នុងតម្លៃខ្លួន៣០លានផោន ប៉ុន្តែគេមិនទាន់មកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Turin នៅឡើយទេ ពោលគឺត្រូវនៅលេងឲ្យ Parma ក្រោមលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយតម្លៃខ្លួន ៣០លានផោន Kulusevski បានចុះកុងត្រារហូតដល់ឆ្នាំ២០២៤ ជាមួយ Juventus ខណៈតម្លៃខ្លួននេះអាចនឹងបន្តកើនឡើង ៧.៦លានផោនទៀត អាស្រ័យទៅលើទម្រង់លេងរបស់គេ។ Kulusevski បច្ចុប្បន្នកំពុងលេងនៅ Parma ក្រោមលក្ខខណ្ឌខ្ចីជើងពី Atalanta ដោយមានឱកាសចូលលេងបាន១៩ប្រកួត រកបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី៧ដង នៅរដូវកាលនេះ។
តម្លៃខ្លួន៣០លានផោននេះ មើលទៅដូចជាច្រើនពេកសម្រាប់ Kulusevski ខណៈរូបគេក៏មិនទាន់អាចបង្ហាញខ្លួនឲ្យ Juventus នៅរដូវកាលនេះ ប៉ុន្តែខាងក្លិបជើងឯក Serie A ជឿជាក់លើសមត្ថភាព និងគុណភាពរបស់គេ ទើបហ៊ានចំណាយលុយច្រើនទិញយករូបគេ។ ខ្សែបម្រើវ័យ១៩ឆ្នាំរូបនេះក៏ជាគោលដៅរបស់ Inter Milan និង Manchester United ផងដែរនៅទីផ្សារលើកនេះ ប៉ុន្តែកីឡាករជម្រើសជាតិស៊ុយអែតបានជ្រើសយក Juventus។
គួរឲ្យដឹងដែរថា Kulusevski គឺជាកីឡាករទីមួយហើយដែល Juventus ទិញចូលនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាលើកនេះ។ ទីផ្សារដោះដូរកីឡាករខែមករាបានចាប់ផ្ដើមពីថ្ងៃទី០១ ខែមករា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ខណៈបណ្ដាក្លិបនៅអឺរ៉ុបជាច្រើនកំពុងតែមមាញឹកក្នុងការដោះដូរកីឡាករ៕
ប្រភព៖ DailyMail