ការចោលសំរាមរប៉ាត់រប៉ាយ គ្មានសណ្តាប់ធ្នាប់មិនមែនជារឿងថ្មីទេ ពោលវានៅតែជាបញ្ហាដ៏ក្តៅគគុកសម្រាប់មជ្ឈដ្ឋានទូទៅ ជាពិសេសពលរដ្ឋខ្មែរតែម្តង។ បញ្ហាត្រង់ថា អ្នកប្រើប្រាស់សំរាមមួយចំនួន នៅតែបន្តបោះចោលកាកសំណល់ដែលខ្លួនប្រើរួចដោយគ្មានទំនួលខុសត្រូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានសំណួរជាច្រើន ដែលត្រូវបានគេចោទសួរថា៖ ក្រោយអ្នកប្រើប្រាស់សំរាមខ្លួនឯង បោះចោលយ៉ាងអនាធិបតេយ្យរួច តើនរណានឹងមានតួនាទីចាំរើសសំរាមនៅទីសាធារណៈទាំងនោះ?
ជាក់ស្តែងដូចជាក្នុងរូបភាពខាងក្រោមជាដើម ដែលមានប្រភពពីអ្នកប្រើប្រាស់បណ្តាញសង្គមបានបន្តចែកចាយពីការចោលសំរាមរបស់អ្នកទៅកំសាន្តបោះតង់នៅឋានសួគ៌បូកគោមួយចំនួន ដោយនៅតែបំពាន ហើយបង្ហាញនូវទង្វើដ៏គួរឲ្យខ្មាសអៀនបំផុត។
បញ្ហា គឺអាចផ្តើមចេញពីមនុស្សម្នាក់ដែលបោះសំរាមចោលពាសវាលពាសកាល ក្រោយមកអ្នកផ្សេងក៏យកតម្រាប់តាម។ ផ្ទុយទៅវិញបើមនុស្សម្នាក់បង្ហាញនូវភាពត្រឹមត្រូវ រៀបចំឲ្យសក្តិសមជាអ្នកកំសាន្តគំរូ នោះនឹងកាន់តែមានអ្នកដែលចេះខ្មាស់អៀន មិនហ៊ានបំពានផ្តេសផ្តាស។
ការពិតទៅ ដើម្បីរក្សានូវបរិស្ថានស្អាត ក៏ដូចជាភាពថ្លៃថ្នូរ ក្នុងនាមអ្នកទៅកំសាន្ត យើងគ្រាន់តែរៀបចំទុកដាក់ក្នុងធុងសំរាមឲ្យមានសណ្តាប់ធ្នាប់ ឬក៏អាចប្រមូលផ្តុំទុកដាក់ឲ្យមានរបៀបរៀបរយដើម្បីឲ្យអ្នកប្រមូលកាន់តែមានភាពងាយស្រួល ប៉ុណ្ណឹងក៏ហៅថាចេះស្រលាញ់បរិស្ថានទៅហើយ៕