អេហ្ស៊ីប៖ កាលពីថ្មីៗនេះ ប្រទេសអេហ្ស៊ីប ដែលជាប្រទេសបុរាណមួយនៅក្នុងពិភពលោក បានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស ដោយការផ្គុំពែងកាហ្វេជាច្រើនបញ្ចូលគ្នាឲ្យចេញជារូបរាងរបាំងមុខស្ដេចដ៏ល្បីល្បាញរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះត្រូវបានរៀបចំឡើងដោយសារមន្ទីរបស់ប្រទេសអេហ្ស៊ីបផ្ទាល់តែម្ដង ដែលមានទីតាំងនៅជិតប្រាសាទពីរ៉ាមីត។ គេបានធ្វើការប្រមូលផ្ដុំពែងកាហ្វេចំនួន ៧,២៦០ ដោយលាយពណ៌ផ្សេងៗគ្នា ដើម្បីឲ្យចេញជាស្រមោល និងចេញជារូបរបាំងមុខរបស់ Tutankhamun (ព្រះចៅផារ៉ាអុង) ។
គួររម្លឹកផងដែរថា កាលពីឆ្នាំ ២០១២ កន្លងទៅ ប្រជាជនអាមេរិក ក៏ធ្លាប់បានផ្គុំពែងចំនួន ៥,៦៤២ ជារូបមុខរបស់ Elvis Presley ផងដែរ៕





សូមទស្សនាវីដេអូខាងក្រោម៖