រស្ស៊ី៖ ជាទូទៅ ត្រីឆ្លាម គឺជាប្រភេទត្រីដែលកាចសាហាវ និងចូលចិត្តរស់នៅក្នុងមហាសមុទ្រធំៗ ហើយមនុស្សយើងកម្រចូលទៅក្បែវាណាស់។ ផ្ទុយទៅវិញ បុរសម្នាក់បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារគាត់ចូលទៅប្រលែង និងរាំលេងយ៉ាងសប្បាយជាមួយត្រីឆ្លាមមួយក្បាលក្នុងអាងចិញ្ចឹមត្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភាពភ្ញាក់ផ្អើលមួយនេះ បង្ហាញពីអ្នកមុជទឹកម្នាក់ បានចុះចូលទៅក្នុងអាងត្រីនៅផ្សារទំនើប ណេបតុន នៃប្រទេសរុស្ស៊ី។ ពេលនោះគាត់បានយកដៃឆ្វេងកាន់ព្រុយត្រី ហើយដៃម្ខាងទៀតអោបខ្នងពីក្រោយ មើលទៅហាក់ដូចជាគូស្នេហ៍មួយគូកំពុងរាំស៊្លូជាមួយគ្នាយ៉ាងអីចឹង។
គួរបញ្ជាក់ថា នៅទីនោះមានអាងសរុបជាង ៤០ សម្រាប់ចិញ្ចឹមត្រីចំនួនប្រមាណ ១៥០ ប្រភេទ បូករួមទាំងសត្វសមុទ្រផ្សេងៗមួយចំនួនទៀតផងដែរ៕
មានវីដេអូខាងក្រោម៖