អូស្រា្តលី៖ ករណីភ្លើងឆេះព្រៃនៅឯប្រទេសអូស្ត្រាលី នៅតែបន្តឆេះឥតឈប់ឈរ និងបានបង្ខំឲ្យប្រជាជនជាង ៤០០០ នាក់ សុខចិត្តជម្លាសខ្លួនមកតាំងទីលំនៅជិតតំបន់ឆ្នេរសមុទ្រជាបណ្តោះអាសន្នសិន ដែលទីតាំងនោះមានចម្ងាយប្រមាណ៤៥០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងស៊ីដនី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារបញ្ហាភ្លើងឆេះព្រៃ បង្កើតផ្សែងបិទបាំងពន្លឺព្រះអាទិត្យខ្លាំងពេក បានធ្វើឲ្យផ្ទៃមេឃប្រែទៅជាមានពណ៌ក្រហមឆ្អិនឆ្អៅ ហាក់ដូចសូរិយារៀបអស់ស្តង្គត មើលទៅពេលថ្ងៃប្រែទៅជាពេលយប់ដោយបញ្ហាកន្វះពន្លឺព្រះអាទិត្យ។
គួរឲ្យដឹងថា មកទល់ពេលនេះភ្លើងបានលេបត្របាក់ព្រៃឈើអស់ជាង៤សែនហិចតា ដែលស្ថិតនៅទីក្រុង Mallacoota ព្រមទាំងមានមនុស្សមួយចំនួនបានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតកំពុងបាត់ខ្លួន។ ហើយសីតុណ្ហភាពវិញបន្តឡើងខ្លាំងដល់ ៤៥ អង្សាសេ ឯណោះ៕
សូមទស្សនារូបភាពខាងក្រោម៖