អង់គ្លេស៖ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiola បានបំបែកកំណាត់ត្រា ក្លាយជាគ្រូបង្វឹកដែលដឹកនាំក្រុមទទួលជ័យជម្នះ១០០ប្រកួតលឿនជាងគេបង្អស់នៅ Premier League ដោយចំណាយពេលចំនួន១៣៤ប្រកួតប៉ុណ្ណោះ ខណៈកំណត់ត្រានេះធ្លាប់បានកាន់កាប់ដោយគ្រូបង្វឹកក្រុម Tottenham Hotspur បច្ចុប្បន្នលោក Jose Mourinho ដោយលោកធ្លាប់ចំណាយពេល១៤២ប្រកួត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាគ្រូបង្វឹកទាំង៧រូប ដែលដឹកនាំក្រុមឈ្នះ១០០ប្រកួតលឿនជាងគេបង្អស់នៅ Premier League៖
- 1. លោក Pep Guardiola ចំណាយពេល ១៣៤ប្រកួត
- 2. លោក Jose Mourinho ចំណាយពេល ១៤២ប្រកួត
- 3. លោក Jurgen Klopp ចំណាយពេល ១៥៩ប្រកួត
- 4. លោក Alex Ferguson ចំណាយពេល ១៦២ប្រកួត
- 5. លោក Arsene Wenger ចំណាយពេល ១៧៩ប្រកួត
- 6. លោក Rafael Benitez ចំណាយពេល ១៨១ប្រកួត
- 7. លោក Claudio Ranieri ចំណាយពេល ១៨៧ប្រកួត
ប្រភព៖ allfootballapp