ប្រជាជននៅប្រទេសបង់ក្លាដែសជាច្រើនបានស្លាប់ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំងពេកដល់ជាង ៤ អង្សារ

//s5.kh1.co/2a/2a65b5af72b9bc1dff5dc5ecfd1544b8bd314b51.jpg
សង្គម

 ៣០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បង់ក្លាដែស៖ នៅចុងឆ្នាំ ២០១៩ ឈានចូលដើមឆ្នាំ ២០២០ នេះមានប្រទេសមួយចំនួនកំពុងមានការប្រកាសអាសន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងប្រទេសអូស្ត្រាលីកំពុងជួបប្រទះនឹងអាកាសធាតុក្តៅខ្លាំង ដែលបណា្ដលឲ្យមានភ្លើងឆេះព្រៃ។ ទន្ទឹមនឹងនេះ នៅប្រទេសបង់ក្លាដែស ​​​​​​​​​​​​​​​​ឯណោះវិញក៏មានអាកាសធាតុចុះត្រជាក់ខ្លាំងណាស់ដែរ ពោលគឺប្រហែល ៤.៥ អង្សារ ដែលយ៉ាងហោចណាស់មានមនុស្សប្រមាណ ៥០ នាក់បានស្លាប់បាត់បង់ជីវិត ដោយគិតចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ដល់ថ្ងៃទី ២៨ ខែធ្នូ។ ក្នុងនោះ ចំនួន ១៧ នាក់បានស្លាប់ដោយសារការឆ្លងមេរោគតាមរយៈខ្យល់ដង្ហើម និង ៣៣ នាក់ផ្សេងទៀតបណ្ដាលមកពីជំងឺរាគរូស ដែលបង្កឡើងដោយវីរុស Rotavirus និងរួមមានជំងឺផ្សេងទៀត នៅទូទាំងប្រទេសបង់ក្លាដែស។

នេះបើតាមសម្ដីរបស់លោកស្រី Akhter បានប្រាប់ឲ្យដឹងថា ភាគច្រើននៃអ្នកជំងឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺផ្ដាសាយ ខ្វះជាតិទឹក និងជំងឺរលាកសួតជាដើម។ លោកស្រីបានបន្តថា អ្នកដែលឈឺភាគច្រើនសុទ្ធសឹងតែជាអ្នកដែលរកចំណូលបានទាប ជាពិសេសកម្មករគឺទទួលរងនូវអាកាសធាតុត្រជាក់ ដោយសារពួកគេខ្វះខាតសម្លៀកបំពាក់។ មួយវិញទៀត កុមារ និងមនុស្សចាស់ងាយនឹងកើតជំងឺរលាកសួតជាងគេ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រជាជនបង់ក្លាដែស
ប្រជាជនបង់ក្លាដែស
ប្រជាជនបង់ក្លាដែស
ប្រជាជនបង់ក្លាដែស
ប្រជាជនបង់ក្លាដែស
ប្រជាជនបង់ក្លាដែស
ត្រជាក់ខ្លាំង
ត្រជាក់ខ្លាំង
ត្រជាក់ខ្លាំង
ត្រជាក់ខ្លាំង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T