អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta សង្ឃឹមថាកូនក្រុមរបស់លោក កីឡាករ Granit Xhaka នឹងស្នាក់នៅបន្តជាមួយក្លិប ហើយបដិសេធការផ្ទេរទៅកាន់ក្លិប Hertha Berlin នៅខែមករាខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមភ្នាក់ងាររបស់ Xhaka បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិស្វីសរូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួនជាមួយនឹងក្រុម Hertha Berlin ខណៈការចរចាផ្ទេរនៅរង់ចាំតែកិច្ចពិភាក្សាគ្នារវាងក្លិបនិងក្លិបប៉ុណ្ណោះ។
ហើយសម្រាប់ការប្រកួតជំនួបដ៏ជក់ចិត្តប្រចាំទីក្រុងឡុងដ៍កាលពីយប់មិញ Xhaka មិនបានចូលលេងនោះទេ ដោយលោក Arteta បញ្ជាក់ថារូបគេមានជំងឺ។
ក្រោយត្រូវបានសួរ Xhaka នឹងចាកចេញនៅខែក្រោយមែនទេ? លោក Arteta បានឆ្លើយទៅវិញថា ៖
គួររម្លឹកផងដែរថា Arsenal បានទិញយក Xhaka ពីក្លិប Borussia Monchengladbach កាលពីឆ្នាំ២០១៦ជាមួយនឹងតម្លៃ ៣៥លានផោន (ឬប្រមាណ ៤៩,៥លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន១៥០ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមបាន១៧ដង ៕
ប្រភព៖ skysports