អីយ៉ាស! ក្លិបយក្សអេស្ប៉ាញមួយ កំពុងតែតាមប្រមាញ់ជម្រើសជាតិព័រទុយហ្គាល់ម្នាក់របស់លោក Pep

//s5.kh1.co/35/35f3daebadbfb9392a69348f27b4f758a9dd0177.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ក្លិប Valencia បានដាក់គោលដៅក្នុងការនាំយកខ្សែការពារស្ដាំរបស់មេឃខៀវ Manchester City កីឡាករ Joao Cancelo នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Joao Cancelo 
កីឡាករ Joao Cancelo 

Cancelo ទើបតែផ្លាស់ពី Juventus មកចូលរួមជាមួយ Man City កាលពីទីផ្សាររដូវក្ដៅកន្លងទៅ ដោយអាចបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Pep Guardiola ចំនួន ១០ប្រកួតនៅរដូវកាលនេះ។ យ៉ាងណាមិញ បើតាមប្រភពពីសារព័ត៌មាន AS ក្លិប Valencia បានចាប់អារម្មណ៍ក្នុងការនាំយក Cancelo ត្រឡប់ទៅលេងទឹកដីអេស្ប៉ាញវិញ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះគឺជាគោលដៅសំខាន់របស់ Valencia សម្រាប់ទីផ្សារខាងមុខ។

ជាមួយគ្នានេះ អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola ត្រូវបានគេដឹងថានឹងមិនអនុញ្ញាតឲ្យកីឡាករវ័យ២៥ឆ្នាំរូបនេះចាកចេញពីកីឡដ្ឋាន Etihad នោះទេ រហូតទាល់តែលោកអាចស្វែងរកអ្នកអាចមកជំនួសតំណែងរបស់គេបាន។

កីឡាករ Joao Cancelo 
កីឡាករ Joao Cancelo 

គួរឲ្យដឹងដែរថា Joao Cancelo ធ្លាប់លេងឲ្យក្លិបអេស្ប៉ាញ Valencia នៅចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ មុននឹងផ្លាស់មក Juventus បានមួយរដូវកាល ក៏ត្រូវលោក Pep នាំយកមកកាន់ទឹកដីអង់គ្លេស៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T