ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ បុរីភ្នំពេញថ្មីនឹងរៀបចំពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងថ្មី អេលីតផាកទី១ និងទី២ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុងភ្នំពេញ លើផ្ទៃដីសរុបទំហំប្រមាណជា ២៥ ហិកតា ដែលមានផ្ទះសរុបជិត ១,០០០ ខ្នង (ក្រោយសាសាសង្កាត់ក្រាំងធ្នុង)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងថ្មីនេះដែរស្របតាមស្តង់ដារមិនធ្លាប់មាន ក្រុមហ៊ុនបានខិតខំរៀបចំឡើងដោយជ្រើសរើសយកទីតាំងសម្រាប់លក់ដែលមានភូមិសាស្ត្រល្អ នៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ ជាពិសេសគម្រោងបុរីភ្នំពេញថ្មីនេះមានទីតាំងតាមបណ្តោយផ្លូវ ៩២ (ឬផ្លូវក្រាំជ្រៃ) ចេញពីពីផ្សារទំនើបអ៊ីអនទី២ ដែលមានចំងាយប្រមាណត្រឹមតែ៣គីឡូមែ៉ត្រ ហើយផ្លូវនេះតភ្ជាប់ជាមួយផ្លូវលេខ ២០១១ ឬផ្លូវឧកញ៉ាទ្រីហេង រហូតដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាផ្លូវយុទ្ធសាស្រ្ត ដែលអាចជួយសម្រួលចរាចរណ៍ ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌឬស្សីកែង និងតំបន់ជុំវិញក្នុងការធ្វើដំណើរចេញចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬផ្លូវជាតិលេខ៣ ទៅទីរួមខេត្តកំពត និងលេខ៤ ខេត្តព្រះសីហនុ។
ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋានលំនៅដ្ឋានរស់នៅដ៏ល្អរួចជាស្រេច ដោយមានការចាក់ផ្លូវបេតុងធំទូលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារមានដើមឈើធំៗស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។ បុរីភ្នំពេញថ្មី អេលីតផាក១ និង២ មានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និងវីឡាឃីង និងដីឡូតិ៍ទំហំ២០ម x៣០ម។
សម្រាប់អតិថិជនដែលកក់ផ្ទះ១ល្វែងថ្ងៃនេះ នឹងទទួលបាននូវការបញ្ចុះតម្លៃ ៩% ភ្លាម និងបញ្ចុះបន្ថែម $៣,០០០ $៥,០០០ និង $១០,០០០ សម្រាប់ផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល។
រួសរាន់ឡើង! ទំនាក់ទំនងទូរស័ព្ទ 012719559, 012933666, 012260123៕