កូនស្រីចិត្តធំវ័យ១០ឆ្នាំ ទ្រាំនឹងការជេរស្ដីពីម្ដាយមិនបាន ហៅតាក់ស៊ីឲ្យជូនទៅមណ្ឌលកុមារកំព្រា (មានវីដេអូ)

//s5.kh1.co/b0/b0725391062432f513a62e526c38e94a95e88f57.jpg
សង្គម

 ២៦-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ក្មេងស្រីវ័យ១០ឆ្នាំម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) រស់នៅក្នុងខេត្ត Shannxi បានរត់ចេញពីផ្ទះ ព្រោះតែម្ដាយស្ដីបន្ទោសឲ្យពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅព្រឹកក្នុងថ្ងៃកើតហេតុ ក្មេងស្រីរូបនោះ មិនបានទៅសាលារៀនឡើយ ហើយគេបានហៅតាក់ស៊ីឲ្យជួយជូនទៅមណ្ឌលកុមារកំព្រាមួយកន្លែងដែលនៅក្បែរនោះ។

យោងតាមការសន្ទនាតាម​រយៈវីដេអូមួយដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា បន្ទាប់ពីឮក្មេងស្រីចង់ទៅមណ្ឌលកុមារកំព្រារួចមក លោក Yu Runyin ដែលជាអ្នកបើកតាក់ស៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏សួរដេញដោលពីមូលហេតុ តែក្មេងស្រីមិនព្រមប្រាប់ឡើយ។ មិនយូរប៉ុន្មាន ក្មេងស្រីចាប់ផ្ដើមយំ និងប្រាប់ថាគេមិនចង់ចូលរៀនទៀតទេ ឃើញដូច្នេះ​ លោក Yu Runyin ក៏បានទូរស័ព្ទទៅប្ដឹងប៉ូលិស។

អ្នកស្រី Xiao ដែលជាម្ដាយក្មេងស្រីនោះបាននិយាយថា៖

«កូនស្រីរបស់ខ្ញុំបានចំណាយពេលថ្ងៃអាទិត្យលេងរហូត ដល់ថ្នាក់មិនធ្វើលំហាត់ ហើយមិនចង់ទៅសាលារៀន ព្រោះខ្លាចគ្រូស្ដីបន្ទោស និងមកដល់ផ្ទះត្រូវខ្ញុំស្ដីបន្ទោសឲ្យម្ដងទៀត។ ខ្ញុំទទួលស្គាល់ថា ខ្ញុំតឹងតែងខ្លាំងពេកពេលខ្លះ ដែលធ្វើឲ្យកូនស្រីរងនូវសម្ពាធ។»

យ៉ាងណាមិញ ក្មេងស្រីនោះត្រូវបានប្រគល់ឲ្យទៅម្ដាយវិញក្នុងថ្ងៃដដែល ហើយម្ដាយក៏បានសន្យានៅចំពោះមុខសារព័ត៌មានដែរថា នឹងមិនវាយតប់ ឬស្ដីបន្ទោសឲ្យកូនស្រីម្ដងទៀតឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងស្រីនោះនៅក្នុងតាក់សុី
ក្មេងស្រីនោះនៅក្នុងតាក់សុី
លោក Yu Runyin ដែលជាអ្នកបើកតាក់សុី
លោក Yu Runyin ដែលជាអ្នកបើកតាក់សុី
អ្នកស្រី Xiao ដែលជាម្ដាយ
អ្នកស្រី Xiao ដែលជាម្ដាយ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T