អូស្ត្រាលី៖ ភាពវឹកវរមួយបានកើតនៅកណ្ដាលផ្សារទំនើបក្នុងទីក្រុងស៊ីដនី ដោយសារមនុស្សជាច្រើនរត់ជាន់ជើងគ្នា បង្កឲ្យមនុស្សមួយចំនួនរងរបួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍នេះបានកើតឡើងនៅឯផ្សារទំនើប Westfield Parramatta នៅវេលាពាក់កណ្ដាលអធ្រាត្រ ស្របពេលដែលអ្នកទិញទំនិញជាច្រើនបានឈរផ្ដុំគ្នារង់ចាំការទំលាក់ប៉េងប៉ោងមកពីខាងលើ ដែលនៅខាងក្នុងមានភ្ជាប់ជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ ព្រមទាំងប្រម៉ូសិនផ្សេងទៀត។ ដោយសារមានការដណ្ដើម និងប្រទាញប្រទង់គ្នាខ្លាំងពេក បានបណ្ដាលឲ្យមនុស្សប្រហែល ១៧ នាក់រងរបួសធ្ងន់ និងស្រាល។ ក្នុងនោះមាន ១២នាក ព្យាបាលនៅនឹងកន្លែង និង ៥ នាក់ផ្សេងទៀតរួមមានស្រី ១នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីពេទ្យ ហើយភាគច្រើនអ្នកទាំងនោះរងរបួសដូចជា ទ្រូង ក ឆ្អឹងខ្នង និងកជើង ជាដើម។
ក្រោយវីដេអូបានបង្ហោះលើបណ្ដាញសង្គមរួចមក ក៏មានអ្នកប្រើប្រាស់ជាច្រើនមិនពេញចិត្តនឹងការធ្វើទង្វើបែបនេះឡើយ ព្រមទាំងស្នើសុំឲ្យបានការបញ្ឈប់ជាបន្ទាន់៕
សូមទស្សនាវីដេអូខាក្រោម៖