WARNING: Dangerous Incident
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចិន៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ អ្នកថ្មើរជើងចំនួនបួននាក់បានផុងចូលទៅក្រោមដីដែលមានជម្រៅ១ម៉ែត្រ និងទំហំ១ម៉ែត្រ នៅក្នុងទីក្រុង Nanning។
យោងតាមវីដេអូបង្ហាញឲ្យឃើញថា បុរសម្នាក់កំពុងធ្វើដំណើរដោយថ្មើរជើង ហើយលុះមកដល់ចំណុចកើតហេតុ ស្រាប់តែផុងចូលទៅក្រោមដី។ បន្ទាប់មក មានបុរស៣នាក់បានដើរចូលទៅជួយ តែក៏ត្រូវផុងចូលទៅក្រោមដីទាំងអស់គ្នាម្ដងទៀត។
ប្រភពបានឲ្យដឹងដែរថា អ្នកដំណើរថ្មើរជើងទាំងបួននាក់ត្រូវបានប្រជាជនក្បែរនោះចូលទៅជួយ ហើយមិនមាននរណាម្នាក់រងរបួសឡើយ។ ចំណែកឯផ្លូវផុង គឺបណ្ដាលមកពីលេចទឹកចេញពីប្រព័ន្ធបង្ហូរទឹកក្រោមដី។
ក្រោយពីកើតហេតុខាងលើនេះរួចមក អាជ្ញាធរមូលដ្ឋានក្នុងតំបន់បានចាប់ផ្តើមជួសជុលការខូចខាតឡើងវិញនៅព្រឹកថ្ងៃបន្ទាប់ ហើយរំពឹងថានឹងរួចរាល់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ខាងមុខនេះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖