ឆ្កែចាស់មួយក្បាលមានឈ្មោះ Magui ដែលសត្វឆ្កែនេះ បានស្លាប់នៅក្នុងដៃរបស់ម្ចាស់វា បន្ទាប់ពីមានភាពភ័យស្លន់ស្លោ ដោយសារតែវាទ្រាំនឹងសម្លេងកាំជ្រួចមិនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Antonella Modasjazh ម្ចាស់ហាង Magui និងជាម្ចាស់ឆ្កែបានចែករំលែករឿងរ៉ាវដ៏គួរឱ្យសោកស្តាយដល់ហ្វេសប៊ុក ហើយបានស្តីបន្ទោសពីការស្លាប់របស់ឆ្កែលោកថា នាងមានអាយុចាស់ និងមានការភ័យខ្លាចខ្លាំងណាស់។
ទន្ទឹមនឹងរូបភាពសត្វឆ្កែដែលងាប់នោះ លោក Antonella បាននិយាយថា ក្រុមគ្រួសាររបស់លោកបានទូរស័ព្ទទៅពេទ្យសត្វទាំងអស់នៅក្នុងទីក្រុង តែគ្មាននរណាម្នាក់មកជួយទេ។ យើងមិនដឹងថាត្រូវដាក់នាងនៅទីណាទេ ខណៈពេលដែលមនុស្សផ្សេងទៀតកំពុងសប្បាយ តែនាងបានឆ្លងកាត់ពេលវេលាដ៏អាក្រក់នេះ។
រឿងរ៉ាវដ៏គួរឱ្យស្អប់ខ្ពើមនេះត្រូវបានចែកចាយលើហ្វេសប៊ុកចំនួន ១២,០០០ ដង និងទទួលបានការខមមិនលើរូបរាប់ពាន់ផងដែរ។
ប្រភព៖ Daily Star