ភ្នំពេញ៖ បច្ចុប្បន្ននេះបណ្តាហ្វេនៗជាច្រើនបាននាំគ្នាងាកចាប់អារម្មណ៍ ទៅលើសុភមង្គលគ្រួសារ របស់តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ គ្រប់គ្នា ស្របពេលដែលពីមួយថ្ងៃទៅមួយថ្ងៃនាងតែងតែ បង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្រួសារជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ស្ទាយ៍តែងខ្លួនរបស់នាង ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍មិនធម្មតាដែរ ព្រោះរាល់ពេលចូលរួមកម្មវិធីនានា ជាច្រើននាងនិងគ្រួសារ តែងតែស្លៀកពាក់បែបដូចៗគ្នា យ៉ាងលេចធ្លោគួរឲ្យសរសើរ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានចូលរួមកម្មវិធីមួយ ដែលបានធ្វើការតែងខ្លួនយ៉ាងប្លែក ជាមួយនឹងឈុតក្រហម មួយគ្រួសារ អមជាមួយនឹងគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ រំលេចឡើងយ៉ាងចាំងភ្នែកស្រស់ស្អាតខ្លាំង ជាពិសេស កូនតូចរបស់នាងតែម្តង មើលទៅពិតជាគួរឲ្យក្នាញ់។
តាមរយៈរូបភាពជាគ្រួសាររបស់នាង នៅក្នុងយប់មិញនេះ បានធ្វើឲ្យហ្វេនជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលតែងខ្លួនលេចធ្លោខ្លាំងគួរឲ្យសរសើរ ទាំងគ្រួសារបែបនេះ មើលទៅពិតជាមានសុភមង្គលខ្លាំងតែម្តង៕
សូមទស្សនារូបភាពខាងក្រោមនេះ៖