ភ្នំពេញ៖ យើងច្បាស់ជាបានស្គាល់រួចមកហើយ ពីពិធីការិនី កញ្ញា ហេង កែវនីតា ដែល ជាពិធីការិនីមួយដ៏ឆ្នើម នៅក្នុងប៉ុស្តិ៍ទូរទស្សន៍បាយ័ន។ ដោយគេបានឃើញកញ្ញា ហេង កែវនីតា សឹងតែគ្រប់កម្មវិធី ទាំងកម្មវិធីតូច ធំ ហាក់ដូចជាគ្មានពេលសម្រាក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះបីជាកញ្ញា មានភាពមាញឹកខ្លាំងប៉ុណ្ណា ក៏កញ្ញានៅតែមានភាពស្រស់ស្អាតជានិច្ច មិនថាកម្មវិធីបែបផ្លូវការ ឬកម្មវិធីសិល្បកម្សាន្ត តូច ធំ ជាពិសេសគឺ ការលេងស្ទីលថ្មីៗ បូករួមនឹងសម្លៀកបំពាក់ ថ្មីប្លែកជាដើម ។
យ៉ាងណាមិញ គេក៏បានសង្កេតឃើញថា កញ្ញា ហេង កែវនីតា បានស្លៀកនូវឈុត សម្លៀក បំពាក់ពណ៌ស្វាយស្រាលគួរឲ្យទាក់ភ្នែក ដែលមើលទៅកញ្ញា ហាក់ជាមានភាពលេចធ្លោ បូករួមនឹងភាពស្រស់ស្អាតផងនោះ ដូចជាព្រះនាងក្នុងរឿងនិទានយ៉ាងដូច្នោះដែរ៕
ទស្សនារូភាពខាងក្រោម៖