សិង្ហបុរី៖ ក្នុងសង្គមបច្ចុប្បន្នពិតជាពិបាករកមនុស្សដែលធ្វើអំពើល្អចំពោះសត្វដែលវង្វេងគ្មានទីពឹងទាំងអស់នោះណាស់។ ប៉ុន្តែកាលពីថ្មីៗនេះមានបុរសម្នាក់បានបង្ហោះរូបភាពសត្វឆ្កែក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរួមទាំងការសរសេរយ៉ាងខ្លីថា «អាកាសធាតុពិតជាត្រជាក់ណាស់ ក្រោយពេលមេឃភ្លៀងពីរថ្ងៃមកនេះ ហើយក៏មានអាហារក្ដៅៗមួយចំនួនដែលបានចម្អិនរួចជាស្រេចសម្រាប់សត្វឆ្កែដែលវង្វេងផ្ទះ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា រូបភាពទាំងអស់នេះក៏បានបង្ហោះនៅក្នុង Facebook Group មួយផងដែរ ដែលមានឈ្មោះថា Adopt Dogs and Cats in Singapore ដោយបង្ហាញពីសកម្មភាពនៃការចម្អិន រួមទាំងរូបសត្វឆ្កែប៉ុន្មានសន្លឹកទៀតផង ហើយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចែករំលែកតៗគ្នាអំពីអំពើល្អរបស់បុរសខាងលើ៕
សូមទស្សនារូបភាពខាងក្រោម៖