ចិន៖ លោក Li Jian អាយុ៣៣ឆ្នាំ បានដើរវង្វេងពីគ្រួសារតាំងពីអាយុ៣ឆ្នាំមកម៉្លេះ ក្នុងទីក្រុង Changzhi កាលពីឆ្នាំ១៩៨៩។ គាត់ត្រូវបានបុរសម្នាក់ប្រទះឃើញនៅស្ថានីយ៍រថភ្លើង ហើយក៏យកទៅចិញ្ចឹមធ្វើជាកូននៅក្នុងទីក្រុងមួយ ដែលមានចម្ងាយ១៤៤គីឡូម៉ែត្រពីផ្ទះឪពុកម្ដាយបង្កើត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមសម្ដីរបស់ប៉ូលិសបានឲ្យដឹងថា លោក Li Jian បានវង្វេងពីគ្រួសារនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៨៩ នាវេលាម៉ោង៣រសៀល។ ឪពុកម្ដាយរបស់គាត់បានព្យាយាមស្វែងរក ដោយបោះពុម្ពប័ណ្ណផ្សព្វផ្សាយរាប់ពាន់សន្លឹក ហើយចែកចាយពាសពេញស្ថានីយ៍រថយន្ដក្រុង ស្ថានីយ៍រថភ្លើង និងមន្ទីរពេទ្យ តែមិនបានដំណឹងអ្វីសោះឡើយ។ ចំណែកលោក Li ជាឪពុកបង្កើតបានស្លាប់ដោយសារតែឈឺចិត្តស្ដីបន្ទោសឲ្យខ្លួនឯងជារៀងរាល់ថ្ងៃ ហើយមុននឹងស្លាប់បាននាំប្រពន្ធទៅចុះឈ្មោះចូលក្នុងបញ្ជីធ្វើតេស្ដ DNA នៅប៉ុស្ដិ៍ប៉ូលិសដើម្បីមានឱកាសរកកូនឃើញ។
លុះមកដល់ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ប៉ូលិសបានរកឃើញសំណុំឯកសារទទួលចិញ្ចឹមមួយរបស់ក្មេងប្រុសម្នាក់ដែលជាលោក Li Jian។ បន្ទាប់មក ប៉ូលិសបានស្នើសុំឲ្យធ្វើតេស្ត DNA ទើបលទ្ធផលចេញមកគឺត្រូវគ្នាជាមួយនឹងតេស្តរបស់លោក Li និងប្រពន្ធ។ ក្រោយពីចំណាយពេលមួយរយៈក្នុងការស៊ើបអង្កេតបន្ថែមរួចមក ប៉ូលិសបានរៀបចំការជួបជុំគ្នារវាងម្ដាយនិងកូនតែម្ដង៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖