ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាពរបស់ ស៊ឹម ស្រីនិច កាន់តែឡើងកូដរឹតតែខ្លាំង ដែលមានការងារសិល្បៈ សឹងរកពេលសម្រាកមិនបានតែម្តង នៅក្នុងចុងឆ្នាំ២០១៩នេះ។ ជាពិសេស មិនថា ការងារធ្វើជាពិធីការិនី ដើរបង្ហាញម៉ូត គឺរូបនាង អាចធ្វើបានទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើបកទៅមើល ជីវិតស្នេហារបស់តារាស្រីរូបនេះវិញ ក៏មានសភាពល្អប្រសើរ ផ្អែមល្ហែម ដោយពួកគេ តែងតែឆ្លៀតពេលដើរលេងកម្សាន្ត ជាមួយគ្នាជាញឹកញាប់ នៅពេល រូបនាង ទំនេរពីសិល្បៈបានបន្តិច។
ជាពិសេស កាលពីម្សិលមិញ តារាមុខក្មេង ស៊ឹម ស្រីនិច ក៏បានធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើលជាមួយនឹងទឹកចិត្តស្រលាញ់ ផ្តល់ភាពកក់ក្តៅ ទៅកាន់នាង ហើយអ្វីដែលសំខាន់ ថែមទាំងទិញរថយន្តទំនើបថ្មីសន្លាងឲ្យនាងថែមទៀត ទុកឲ្យផ្លាស់ប្តូរ ជាមួយនឹងរថយន្តចាស់ទៀតផង។
ក្នុងនោះ រូបនាង ក៏បានបង្ហោះរូបថតរថយន្ត២ទន្ទឹមគ្នា ស្របនឹង សារមួយដ៏មានអត្ថន័យ ដែលចង់បង្ហាញពីទឹកចិត្ត ដែលសង្សារនាង មានឲ្យនាង កន្លងមក។ ដោយសរសេររៀបរាប់ថា៖
យ៉ាងណាមិញ ក្រោយពីបានឃើញសារបែបនេះ បានដឹងថា សង្សារនាង ស្រលាញ់ មើលថែ និងការពារនាងប៉ុណ្ណា ព្រោះថា ក្នុងនាមនាងជា តារានៅក្នុងក្រសែភ្នែកមហាជន មានរឿងអាក្រក់ និងរឿងល្អ កើតឡើងទន្ទឹមគ្នាតែម្តង ដូច្នេះបើសិនគ្មានអ្នក យល់ចិត្ត ប្រាកដជា មានភាពស្មុគស្មាញ កាន់តែខ្លាំង៕