Goal ណាស់! ទោះរវល់បែបណា ខេមរៈ សិរីមន្ត សុខចិត្តឆ្លៀតពេលជូនភរិយា ដើរកម្សាន្តផង ធ្វើការផង!

//s5.kh1.co/0e/0e8627a96ec7385e9782e149b2b6cc542ca19992.jpg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០១៩ ៩ព្រឹក · ៦ ឆ្នាំមុន

បារាំង៖ ទោះជា តារាចម្រៀងប្រុសលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត បានប្រឡូកក្នុងសិល្បៈយូរឆ្នាំមកហើយក៏ដោយ តែនៅតែមានកេរ្ត៍ឈ្មោះល្បីល្បាញ និងធ្វើឲ្យមហាជននានា ចាប់អារម្មណ៍ទៅលើជីវិតឯកជនដ៏ហ៊ឺហា របស់លោកយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីជីវិតការងារជោគជ័យហើយ ខេមរៈ សិរីមន្ត ក៏មានជីវិតគ្រូសារមួយ ពោរពេញដោយសុភមង្គលពេញលេញជាមួយភរិយា និងកូនៗជាទីស្រលាញ់ផងដែរ។

ក្នុងនោះដែរ ថ្វីត្បិតតែ តារាប្រុសរូបនេះ មានភាពមមាញឹក ជាមួយការងារសិល្បៈបែបណាក្ដី តែរូបលោកបានបំពេញតួនាទីជា ស្វាមីល្អ នាំភរិយាទៅលំហែកាយ នៅក្រៅប្រទេសជាប្រចាំ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ សិរីមន្ត បានត្រូវទៅបំពេញការងារនៅប៉ារីស ប្រទេសបារាំង តែរូបលោកបានឆ្លៀតពេលនោះ ដឹកដៃភរិយាបណ្ដូលចិត្ត ទៅកម្សាន្តកសាងភាពផ្អែមល្ហែមជាមួយគ្នាទៀត។ 

បន្ថែមពីនេះដែរ សិរីមន្ត និងភរិយា បានធ្វើឲ្យហ្វេនៗ លួចច្រណែនជាមួយភាពផ្អែមល្ហែមរបស់ពួកគេមិនស្ទើរឡើយ ក្រោយពីបានឃើញរូបថត ក្នុងកាយវិការស្និទ្ធស្នាល និងស្នាមញញឹមពោរពេញដោយក្ដីសុខខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងភរិយា
ភរិយារបស់ ខេមរៈ​ សិរីមន្ត 
ភរិយារបស់ ខេមរៈ​ សិរីមន្ត 
ខេមរៈ សិរីមន្ត និងភរិយា 
ខេមរៈ សិរីមន្ត និងភរិយា 
ខេមរៈ សិរីមន្ត និងភរិយា 
ខេមរៈ សិរីមន្ត និងភរិយា 
ខេមរៈ សិរីមន្ត និងភរិយា ដើរកម្សាន្តជាមួយគ្នា
ខេមរៈ សិរីមន្ត និងភរិយា ដើរកម្សាន្តជាមួយគ្នា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T