ភ្នំពេញ៖ ធនាគារវឌ្ឍនៈ
អាស៊ី ចំកាត់ (ABA Bank) ដែលជាធនាគារពាណិជ្ជធំទីបីនៅកម្ពុជា
និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា សូមប្រកាសនៅថ្ងៃនេះថា ចំណាត់ថ្នាក់ឥណទានរយៈពេលវែងរបស់ខ្លួន
ដែលទទួលបានពីភ្នាក់ងារវាយតម្លៃអន្តរជាតិឈ្មោះ
Standard & Poor’s (S&P) Global Ratings ត្រូវបានដំឡើងពីកម្រិត «B» ទៅ «B+» ជាមួយនឹងទស្សនវិស័យសេ្ថរភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើតាមប្រសាសន៍របស់លោក
Zhiger Atchabarov ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ
ABA។
លោក Zhiger Atchabarov បានបន្ថែមថា៖
អ្នកជំនាញរបស់
S&P ចាត់ទុកសមត្ថភាពនៃការគ្រប់គ្រង
និងប្រព័ន្ធឌីជីថលរបស់ធនាគារ
ABA ថា មានគុណសម្បត្តិល្អក្នុងការប្រកួតប្រជែង
រួមជាមួយនឹងការគាំទ្រពីសម្ពន្ធធនាគារជាតិកាណាដាផងដែរ។
នេះបើយោងតាមបច្ចុប្បន្នភាពនៃការស្រាវជ្រាវរបស់
S&P។
អ្នកវិភាគរបស់ S&P បានបន្ថែមថា៖
ទស្សនវិស័យសេ្ថរភាពក៏ឆ្លុះបញ្ចាំងពីការយល់ឃើញ
ដែលថាធនាគារ ABA នឹងគ្រប់គ្រងកំណើនប្រាក់កម្ចី
និងប្រាក់បញ្ញើយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព
ហើយនឹងបន្តរាយការណ៍អំពីគុណភាពទ្រព្យសម្បត្តិល្អ
នៅក្នុងបរិយាកាសប្រតិបត្តិការដែលមានហានិភ័យខ្ពស់របស់កម្ពុជា។
ភ្នាក់ងារវាយតម្លៃអន្តរជាតិ
S&P បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត «B» ដល់ធនាគារ ABA នៅក្នុងឆ្នាំ២០១៧ និងរក្សាចំណាត់ថ្នាក់នេះដដែលនៅក្នុងឆ្នាំ២០១៨៕