កូនប្រុសវ័យ៤៣ឆ្នាំ បន្លំតែងខ្លួនធ្វើជាម្ដាយវ័យ៦០ឆ្នាំរបស់ខ្លួន ដើម្បីជួយម្ដាយឲ្យប្រលងជាប់តេស្ដបើកបរ (មានវីដេអូ)

//s5.kh1.co/e1/e1da6b7e23d335e92a9587cb15b9eb143bbb6832.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ប្រេស៊ីល៖ លោក Heitor អាយុ៤៣ឆ្នាំ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនដោយសារបន្លំតែងខ្លួនធ្វើជាម្ដាយរបស់គាត់ ដើម្បីជួយប្រលងឲ្យបានជាប់តេស្តបើកបរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Maria Chiave អាយុ៦០ឆ្នាំ រស់នៅក្នុងទីក្រុង Porto Velho បានប្រឡងធ្លាក់តេស្តបើកបរចំនួនបីដងរួចមកហើយ ដូច្នេះកូនប្រុសគាត់ក៏បានស្ម័គ្រចិត្តជួយ។ កូនប្រុសបានបន្លំតែងខ្លួនធ្វើជាម្តាយគាត់ ដោយផាត់មុខ លាបក្រចកពណ៌ក្រហម និងពាក់អាវផ្កា ជាមួយនឹងសំពត់វែងដែលមើលទៅហាក់បីដូចអ្នកស្រី Maria តែម្តង។

លោក Heitor ស្ទើរតែអាចបោកបញ្ឆោតអ្នកត្រួតពិនិត្យការបើកបរទៅហើយ ប៉ុន្ដែគ្រប់យ៉ាងត្រូវបែកការណ៍ដោយសារសំឡេងរបស់គាត់ធំ ដៃមានសាច់ដុំ ហើយមានឬកពារប្លែកៗទៀត។

នាង Aline Mendonca ជាអ្នកត្រួតពិនិត្យការបើកបរបានឲ្យដឹងថា ក្រោយកើតការសង្ស័យ នាងសុំឲ្យលោក Heitor បង្ហាញអត្តសញ្ញាណប័ណ្ណ ទើបដឹងថាលោក Heitor ជាមនុស្សបន្លំខ្លួន។ នាងក៏បានទូរស័ព្ទទៅប្ដឹងប៉ូលិស ហើយសកម្មភាពបោកបញ្ឆោតនេះ អាចជាប់ជាបទឧក្រិដ្ឋផងដែរ។

ជុំវិញករណីនេះ លោក Heitor ប្រឈមមុខនឹងការចោទប្រកាន់ពីបទក្លែងបន្លំអត្តសញ្ញាណ និងប៉ុនប៉ងបោកបញ្ឆោតស្ថាប័នរដ្ឋាភិបាល។ គាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈពេលប៉ូលិសកំពុងបើកការស៊ើបអង្កេត៕ 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

លោក Heitor
លោក Heitor
លោក Heitor នៅប៉ុស្ដិ៍ប៉ូលិស
លោក Heitor នៅប៉ុស្ដិ៍ប៉ូលិស
លោក Heitor
លោក Heitor
លោក Heitor
លោក Heitor
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T