មកដឹងពីប្រវត្តិជូរចត់ខ្លះៗ របស់នាយករដ្ឋមន្រ្តីវ័យក្មេងហ្វាំងឡង់ ដែលធំឡើងក្នុងគ្រួសារអ្នកស្រលាញ់ភេទដូចគ្នា

//s5.kh1.co/ad/adaeb1f75db7c6d9bc1256d688a9611cc6d6492d.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

អ្នកប្រហែលជាធ្លាប់បានឮនូវព័ត៌មានខ្លះៗរបស់នាយករដ្ឋមន្ត្រី Sanna Marin ក្នុងនាមជាអ្នកនយោបាយដែលជាប់ឈ្មោះជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេនៅលើពិភពលោកត្រឹមអាយុ ៣៤ ឆ្នាំក្នុងប្រទេសហ្វាំងឡង់។ ប៉ុន្តែរឿងដែលអ្នកដឹងត្រឹមប៉ុណ្ណឹង វានៅតិចនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=620,h=330,q=100/86/86f9a27bcb069811d47744ca979ace66662b20b7.jpg

ធំឡើងនៅក្នុងគ្រួសារដែលមានលក្ខខណ្ឌខុសគេបន្តិច រហូតមកដល់បច្ចុប្បន្នក្លាយជាម្ដាយគេទៅហើយនោះ មានអ្វីជាច្រើនដែលជះឥទ្ធិពលដល់ជីវិតរបស់លោកស្រី ខណៈអ្នកក្រៅគ្រួសារមិនបានដឹង។

កើតក្នុងឆ្នាំ ១៩៨៥ នៅ តំបន់Helsinki  លោកស្រី Marinត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគ្រួសារដែលជាអ្នកស្រលាញ់ភេទដូចគ្នា ពោលនាងរស់នៅជាមួយម្តាយ និងដៃគូររបស់ម្តាយនាងជាស្ត្រីដូចគ្នា។

ការធំធាត់ឡើងក្នុងគ្រួសារនេះមិនបានផ្តល់នូវភាពកក់ក្តៅឲ្យនាងដូចកុមារដទៃឡើយ។ មិនដូច ដោយសារ តែនាងតែងទទួលរងនូវការរិះគន់ជាញឹកញាប់ថាមានម្តាយជាស្ត្រីស្រលាញ់ស្ត្រីដូចគ្នា ពុំមានភាពរីករាយស្រស់ស្រាយដូចគេ ដែលទាំងនេះបានជះឥទ្ធិពលអវិជ្ជមានដល់កុមារ។

និយាយអំពីបញ្ហាប្រឈមកាលនៅពីក្មេង ម៉ារីនថា៖ «ភាពស្ងៀមស្ងាត់គឺពិបាកបំផុត។ គេពុំដែលទទួលស្គាល់ថាយើងមានស្ថានភាពដូចគ្រួសារអ្នកដទៃទេ។ ខ្ញុំក៏ទទួលបានពាក្យនិយាយដើមមិនតិចដែរ។»

https://s5.kh1.co/__image/w=650,h=362,q=100/e6/e68d6b9cf641f8281f1fe1f1221ef9c6a3eb0f4d.jpg

នាយករដ្ឋមន្ត្រីរូបនេះថា នាងបានចំណាយពេលវ័យជំទង់របស់ខ្លួន ធ្វើការនៅក្នុងហាងនំប៉័ង។ នាងក៏ជាកូនស្រីតែមួយក្នុងគ្រួសារ ដែលបានទៅបន្តការសិក្សានៅឯសាកលវិទ្យាល័យ។ ម្តាយរបស់នាងយ៉ាងណា តែងតែគាំទ្រលើផ្លូវដែលនាងជ្រើសរើស។

https://s5.kh1.co/__image/w=460,h=585,q=100/9c/9cf292ba39e45ef27359d3aafb32d5521352f8b9.jpg

មានភាពជូរចត់ខ្លះៗបែបនេះក្តី ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាបើទោះបីជាលោកស្រីមានមុខងារជានាយករដ្ឋមន្ត្រីដែលមានការងារជាច្រើនជំពូកយ៉ាងណា លោកស្រីក៏នៅតែបន្តដើរតួនាទីជាម្តាយដ៏គំរូមួយរូប។ គិតមកទល់ពេលនេះ កូនស្រីដែលលោកស្រីបានដាក់ឈ្មោះថា Emma Amalia Marin សម្រាលបាន១ខួប១០ខែហើយ។ ជានិច្ចកាលលោកស្រី តែងតែបង្ហាញនូវភាពជាម្តាយនៅលើបណ្តាញសង្គមដូចជា ការចែករំលែករូបភាពរបស់ខ្លួនតាំងពីពេលពរពោះ រហូតដល់សម្រាល និងពេលបំបៅដោះផងដែរ។ ការចំណាយពេលរបស់នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះលើកូនស្រីខ្លួន បានជះឥទ្ធិពលដល់ម្តាយជាច្រើនផ្សេងទៀតដែលតាមដានតាមរយៈបណ្តាញសង្គមទៀតផង៕

https://s5.kh1.co/__image/w=650,h=434,q=100/18/18a411001cd415f7625ecb604298f0d9d9d2fbc4.jpg

Source: Indian Express

ប្រែសម្រួល៖ ប៉ា សុខេង

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T