PSG នឹងយល់ព្រមលក់កំពូលខ្សែប្រយុទ្ធរបស់ខ្លួន បើក្លិបណាហ៊ានជះលុយ ១៥០លាន

//s5.kh1.co/ec/ecacf1e389023e16a109b97bdba7096436562cc5.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថានឹងយល់ព្រមលក់កំពូលខ្សែប្រយុទ្ធ Neymar នៅទីផ្សាររដូវក្ដៅលើកក្រោយ បើសិនជាក្លិបណាមួយហ៊ានចំណាយលុយ ១៥០លានផោនដើម្បីទិញយករូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar
កីឡាករ Neymar

ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar បានផ្លាស់ពី Barcelona មកចូលរួមជាមួយ PSG កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ១៩៨លានផោន ប៉ុន្តែក៏មានដំណឺងថាគេអាចនឹងផ្លាស់មកក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់វិញកាលពីរដូវក្ដៅកន្លងទៅ។ យ៉ាងណាមិញ ការផ្ទេរមិនអាចកើតឡើងបាននោះទេ ដោយក្លិបជើងឯកបារាំងចង់តែលក់ និងទាមទារតម្លៃខ្លួន ២០០លានផោននៅពេលនោះ ខណៈ Barcelona ចង់ដាក់កីឡាករដោះដូរបូកជាមួយនឹងលុយបន្ថែម។

បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ នាពេលនោះ PSG បានបើកភ្លើងខៀវក្នុងការលក់ Neymar ហើយបើសិនជាមានសំណើ ១៥០លានផោននៅទីផ្សាររដូវក្ដៅក្រោយ។ ប្រភពដដែលបានបន្តឲ្យដឹងទៀថា Barcelona នៅតែចិញ្ចឹមចិត្តចង់បាន Neymar ត្រឡប់មកវិញ។

កីឡាករ Neymar
កីឡាករ Neymar

គួរឲ្យដឹងដែរថា PSG បានសម្លឹងមើលឃើញខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Sadio Mane ដើម្បីមកជំនួសកន្លែងរបស់ Neymar បើសិនជាគេចាកចេញ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T